KPT+
ជាឪពុកម្ដាយ ត្រូវធ្វើបែបណា នៅពេលដែលកូននិយាយកុហក
ការនិយាយកុហក បានកើតឡើងជាទូទៅហើយក្នុងសង្គមបច្ចុប្បន្ននេះ។ មិនថាតែក្មេងៗ សូម្បី មនុស្សធំក៏មានទម្លាប់និយាយកុហក រហូតក្មេងយកតម្រាប់តាម។
ប៉ុន្តែតើយើងយល់យ៉ាងណា និងគួរធ្វើយ៉ាងណា ពេលកូននិយាយកុហក? តើដោះស្រាយ និងបង្រៀនក្មេងៗដោយរបៀបណាទើបរកមូលហេតុពិតឃើញ?
ហេតុអ្វីបានជាក្មេងៗកុហក កុមារតូចៗ ជាធម្មតានៅអាយុក្រោម ៦ ឆ្នាំ ច្រើនដង ពួកគេនៅតែមិនអាចបែងចែកយ៉ាងច្បាស់ រវាងការស្រមើលស្រមៃ និងការពិត។ ការកុហក អាចជាការបង្ហាញនៃការស្រមើលស្រមៃ។ ចំពោះកុមារដែលមានអាយុច្រើនគួរសម ការកុហក អាចត្រូវបានប្រើប្រាស់ដើម្បីចៀសវាងបញ្ហាមួយចំនួន។
ហេតុផលទូទៅដូចជា៖
-ការភ័យខ្លាចនៃការផ្ដន្ទាទោស
-ចៀសវាងអ្វីដែលមិនចង់ធ្វើ ដូចជាកិច្ចការផ្ទះ ការសម្អាត
-មិនចង់ឲ្យឪពុកម្ដាយខកចិត្ត ទើបកុហក
-មានអារម្មណ៍មិនសប្បាយចិត្ត ជាមួយនឹងអ្វីមួយនៅក្នុងជីវិត
-ចង់ឲ្យនរណាម្នាក់យកចិត្តទុកដាក់ មកលើគេ។
អ្វីដែលត្រូវធ្វើ នៅពេលក្មេងនិយាយកុហក កុំដាក់ទោសដោយហឹង្សា ការដាក់ទណ្ឌកម្ម បានជះឥទ្ធិពលដល់ពួកគេមិនសូវនិយាយការពិត។ ជំនួសឲ្យហិង្សា សូមស្វែងរកមូលហេតុនៃបញ្ហា។ ក្នុងនាមជាឪពុកម្ដាយ ឬអាណាព្យាបាល អ្នកត្រូវដឹងពីមូលហេតុដែលកុមារនិយាយពាក្យកុហក មកកាន់អ្នកសិន។ ដូច្នេះ ត្រូវធ្វើឲ្យកុមារមានអារម្មណ៍ស្រួលក្នុងការនិយាយជាមួយ។ ស្ដាប់ដោយប្រុងប្រយ័ត្ន ចំពោះបញ្ហា ហើយបង្រៀនពួកគេឲ្យស្គាល់ពីផលវិបាកនៃការកុហក។ ជាឧទាហរណ៍ កូនរបស់អ្នកប្រហែលជាត្រូវផ្ដល់សំណងដោយការធ្វើការងារផ្ទះ ដែលសមស្របនឹងអាយុរបស់ពួកគេ។
ម៉្យាងអ្នកក៏អាចបង្រៀន និងពន្យល់ពីគុណវិបត្តិនៃការនិយាយកុហករបស់ក្មេងបានដែរ។ ទន្ទឹមនោះ ការសរសើរ អាចបង្កើតគំនិតល្អ ដើម្បីលើកទឹកចិត្តឲ្យមានភាពស្មោះត្រង់ ពេលកូនជ្រើសរើសនិយាយការពិត។
ត្រូវចងចាំថា ការនិយាយកុហករបស់កុមារម្នាក់ៗ អាចជាហេតុផលខុសៗគ្នានៅក្នុងការបកស្រាយអ្វីមួយ។ ជាពិសេសក្នុងនាមជាឪពុកម្ដាយ ត្រូវសិក្សានិងស្វែងយល់ឲ្យច្បាស់ពីបញ្ហា ចៀសវាងឲ្យកុមារមានការភិតភ័យ និងតក់ស្លុតឡើងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនាញសង្គមទាំង ៥ ឪពុកម្ដាយគួរ បង្រៀនកូនៗឲ្យចេះចាំ
ចុចអាន៖ហេតុអ្វីបានជាកុមារ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់