ព័ត៌មានអន្ដរជាតិ
Twitter នឹងបង់១៥០លានដុល្លារចំពោះការបំពានសុវត្ថិភាព-ឯកជនភាពជាមួយអាមេរិក
ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានយល់ព្រមបង់ប្រាក់ចំនួន១៥០លានដុល្លារអាមេរិកដើម្បីដោះស្រាយការចោទប្រកាន់ពីបទការប្រើប្រាស់ព័ត៌មានឯកជនខុសដូចជាលេខទូរសព្ទជាដើមដើម្បីកំណត់គោលដៅផ្សាយពាណិជ្ជកម្ម បន្ទាប់ពីប្រាប់អ្នកប្រើប្រាស់ថា ព័ត៌មានផ្ទាល់ខ្លួននឹងប្រើសម្រាប់ហេតុផលសុវត្ថិភាពប៉ុណ្ណោះ។ នេះបើយោងតាមឯកសារតុលាការកាលពីថ្ងៃពុធ ទី២៥ ខែឧសភា។
យោងតាមឯកសារតុលាការបង្ហាញថា ដំណោះស្រាយរបស់ Twitter គ្របដណ្តប់ចំពោះការចោទប្រកាន់ថា ខ្លួនបានបំពានលើសុវត្ថិភាព និងឯកជនភាពនៃទិន្នន័យអ្នកប្រើប្រាស់ចន្លោះខែឧសភា ឆ្នាំ២០១៣ និងខែកញ្ញា ឆ្នាំ២០១៩។

ក្រុមហ៊ុននឹងបង់ប្រាក់ចំនួន១៥០លានដុល្លារជាផ្នែកនៃការទូទាត់ដែលត្រូវបានប្រកាសដោយក្រសួងយុត្តិធម៌អាមេរិក និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC)។ បន្ថែមលើការទូទាត់ជាប្រាក់ កិច្ចព្រមព្រៀងក៏តម្រូវឲ្យ Twitter កែលំអចំពោះការអនុវត្តច្បាប់របស់ខ្លួនផងដែរ។
ពាក្យបណ្តឹងបាននិយាយថា ការបកស្រាយមិនត្រឹមត្រូវបានបំពានច្បាប់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ និងដំណោះស្រាយឆ្នាំ២០១១ជាមួយទីភ្នាក់ងារ។
ពាក្យបណ្តឹងបានលើកឡើងថា ៖«ជាពិសេស ខណៈពេល Twitter បង្ហាញអ្នកប្រើប្រាស់ថា ខ្លួនប្រមូលទិន្នន័យផ្ទាល់ខ្លួនមានលេខទូរសព្ទ និងអ៉ីមែលដើម្បីប្រើសម្រាប់សុវត្ថិភាពគណនីរបស់អ្នកប្រើប្រាស់ ប៉ុន្តែ Twitter មិនបានប្រាប់ថា ខ្លួនក៏ប្រើប្រាស់ព័ត៌មានទំនាក់ទំនងដើម្បីជួយដល់អ្នកផ្សាយពាណិជ្ជកម្មនៅក្នុងការឈានទៅដល់អតិថិជនគោលឡើយ»។
នាយកប្រតិបត្តិផ្នែកឯកជនភាពរបស់ Twitter លោក Damien Kieran បាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«នៅក្នុងដំណោះស្រាយ យើងបានតម្រឹមជាមួយទីភ្នាក់ងារអំពីការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ និងធ្វើឲ្យកម្មវិធីល្អប្រសើរឡើងដើម្បីការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់»។
Twitter ជាសេវាកម្មឥតគិតថ្លៃដែលរកប្រាក់ចំណូលចម្បងតាមរយៈការផ្សាយពាណិជ្ជកម្ម។ មហាសេដ្ឋីលោក Elon Musk ដែលកំពុងទិញ Twitter ក្នុងតម្លៃ៤៤ប៊ីលានដុល្លារអាមេរិកបានរិះគន់ពីគំរូអាជីវកម្មដែលជំរុញការផ្សាយពាណិជ្ជកម្ម និងបានសន្យាធ្វើពិពិធកម្មប្រភពចំណូលរបស់វា។
មន្ត្រីអាមេរិកបានបង្ហាញថា ក្នុងចំណោមប្រាក់ចំណូល ៣.៤ប៊ីលានដុល្លារអាមេរិកដែល Twitter រកបានកាលពីឆ្នាំ២០១៩ គឺប្រហែលជា៣ប៊ីលានដុល្លារបានមកពីការផ្សាយពាណិជ្ជកម្ម។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុននេះរកបានប្រាក់ចំណូលបានដល់៥ប៊ីលានដុល្លារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត