ព័ត៌មានជាតិ
កំប្លោកអណ្ដែតពាសពេញផ្ទៃទន្លេ និងព្រែកនៅកំពង់ឆ្នាំង ធ្វើឱ្យស្រឡាងប្រើពេលយូរជាងមុន
កំប្លោកខៀវស្រងាត់ អណ្ដែតពាសពេញផ្ទៃទន្លេ និងព្រែក នៅថ្ងៃទី ២៦ ខែឧសភានេះ នៅតាមដងទន្លេសាប និងព្រែក ទីរួមស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការធ្វើដំណើរតាមស្រឡាងពីក្រុងកំពង់ឆ្នាំងទៅកាន់ទីរួមស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចម្ងាយជាង ៤ គីឡូម៉ែត្រ បានប្រើពេលវេលាដល់ទៅជិតមួយម៉ោង ដែលជាធម្មតាត្រូវចំណាយពេលតែ ៣០ នាទីប៉ុណ្ណោះ ព្រោះតែមានកំប្លោកអណ្តែតច្រើនពាសពេញផ្ទៃទន្លេ និងព្រែកតាមផ្លូវត្រូវបើកបរ។
ករណីកំប្លោក ច្រើនបែបនេះបើគេបើកបរកាណូតតូចឬចែវទូកវិញនោះគឺមិនអាចធ្វើដំណើរបានឡើយ។ ផ្នែកកាណូតធុនមធ្យម និងធុនធំក៏ជួបការលំបាកផងដែរព្រោះត្រូវកំប្លោកជាប់នឹងស្លាបចក្រដោយត្រូវការដោះយកកំប្លែងជាញឹកញាប់ទើបអាចធ្វើដំណើរទៅមុខទៀតបាន។
អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណរិទ្ធិ បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកជំនាញរបស់ប្រទេសជប៉ុននឹងមកសហការជាមួយអាជ្ញា ធរខេត្តកំពង់ឆ្នាំង ដើម្បីយកកំប្លោកនេះធ្វើជាមេតាណុលនឹងផលិតធ្វើជាស្រាកំប្លោកផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់