ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមពិនិត្យអ្នកដំណើរមកពីបរទេស រកជំងឺអុតស្វានៅ អាកាសយានដ្ឋានសុវណ្ណភូមិ
លោក Opas Karnkawinpong ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បាននិយាយថា ការិយាល័យគ្រប់គ្រង និងធ្វើចត្តាឡីស័កអន្តរជាតិនៅអាកាសយានដ្ឋានសុវណ្ណភូមិ បានចាប់ផ្តើមពិនិត្យលើអ្នកដំណើរមកពីបរទេសដើម្បីរកជំងឺអុតស្វា ដោយប្រើប្រព័ន្ធ Thailand Pass។
យោងតាមលោកវេជ្ជបណ្ឌិត Opas, ការពិនិត្យនេះ នឹងរកឃើញមនុស្សដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ និងជួយការពារជំងឺអុតស្វា មិនឲ្យនាំចូលទៅក្នុងប្រទេសថៃ។
មេរោគនេះត្រូវបានគេរាយការណ៍ថា រីករាលដាលដល់ប្រទេសជាច្រើនរួចទៅហើយ ហើយអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនិងមនុស្ស។
ប្រទេសថៃ នឹងផ្តោតលើអ្នកធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យខ្ពស់ ដូចជានីហ្សេរីយ៉ា និងកុងហ្គោនៅតំបន់អាហ្រ្វិកកណ្តាល និងប្រទេសមួយចំនួននៅអឺរ៉ុប ដែលការឆ្លងជំងឺអុតស្វាត្រូវបានរាយការណ៍។
អ្នកធ្វើដំណើរ ប្រហែលជាមិនមានរោគសញ្ញានៃជំងឺនេះទេ មុនពេលចេញដំណើរ ប៉ុន្តែរោគសញ្ញាអាចនឹងបង្ហាញនៅពេលពួកគេមកដល់ប្រទេសថៃ។ រោគសញ្ញារួមមានឡើងកម្តៅ ៣៨ អង្សាសេឬខ្ពស់ជាងនេះ, ឈឺបំពង់ក, ឈឺក្បាល, ឈឺសាច់ដុំ, ឈឺខ្នង, ឡើងកន្ទួលលើរាងកាយ, ពងបែក និងកមរមាស់។
ការយកចិត្តទុកដាក់ជាពិសេស នឹងផ្តោតលើអ្នកដំណើរដែលរស់នៅ ឬធ្វើដំណើរពីប្រទេសដែលជំងឺអុតស្វាយ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយ។
ពេលមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ អ្នកដំណើរត្រូវស្កែន QR កូដ ដើម្បីយកលិខិតសុខភាព មកបំពេញ។ អ្នកដែលមានរោគសញ្ញាជំងឺអុតស្វា ត្រូវដាក់ចូលក្នុងប្រព័ន្ធត្រួតពិនិត្យ ហើយបន្ទាប់មកទៅជួបវេជ្ជបណ្ឌិតក្នុង មន្ទីរពេទ្យដែលនៅជិតបំផុត។
គួរបញ្ជាក់ថា អាជ្ញាធរថៃមិនទាន់ប្រកាសថា អុតស្វាគឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់នោះទេ ហើយក៏មិនរកឃើញករណីក្នុងស្រុកដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ជំងឺអុតស្វា ត្រូវបានរកឃើញក្នុងប្រទេសចំនួន៣ ទៀតហើយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ