Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់សត្វចៀមមួយក្បាល ដាក់ពន្ធនាគារ ៣ឆ្នាំ ពីបទមនុស្សឃាត

បានផុស

នៅ

សត្វចៀមមួយក្បាល ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់ពីសត្វចៀម ជល់ស្ត្រីម្នាក់រហូតដល់ស្លាប់។

ចៀមឈ្មោល បានជល់លោកស្រី Adhieu Chaping អាយុ ៤៥ ឆ្នាំ ចំទ្រូងជាច្រើនដង មុនពេលគាត់ស្លាប់កាលពីចុងសប្តាហ៍។

សត្វចៀមដែលជល់ស្រ្តីឲ្យស្លាប់

ជាការដាក់ទណ្ឌកម្ម សត្វចៀមនឹងត្រូវជាប់ពន្ធនាគារនៅជំរំយោធា បន្ទាប់ពីត្រូវបានកាត់ទោសដោយមេដឹកនាំប្រពៃណីនៅប្រទេស ស៊ូដង់ខាងត្បូង។

មេប៉ូលិសឈ្មោះ Elijah Mabor បានប្រាប់វិទ្យុ Eye Radio ថា “សត្វចៀមឈ្មោល បានជល់ចំឆ្អឹងជំនីរបស់ស្រ្តីម្នាក់ ហើយគាត់បានស្លាប់ភ្លាមៗ។ ដូច្នេះ នេះគឺជាអ្វី ដែលបានកើតឡើងនៅតំបន់ Rumbek East។ តួនាទីរបស់យើងជា ប៉ូលិសគឺត្រូវផ្តល់សុវត្ថិភាព។ សត្វចៀម ត្រូវបានចាប់ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងនៅប៉ុស្តិ៍ប៉ូលិស Maleng Agok Payam”។

ម្ចាស់​ចៀម ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Duony Manyang Dhal។ បើ​តាម​លោក Paul Adhong Majak មន្ត្រីជាន់ខ្ពស់ក្នុងតំបន់​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ គឺ​មាន​ទំនាក់​ទំនង​និង​ជា​អ្នក​ជិត​ខាងនឹងគ្នា។

គួរបញ្ជាក់ថា ករណីវាយប្រហារដោយសត្វចៀម ក៏ធ្លាប់កើតឡើងផងដែរក្នុងកសិដ្ឋានមួយ នៅសហរដ្ឋអាមេរិក។

លោកស្រី Kim Taylor ត្រូវ​បាន​សត្វ​ចៀម​វាយ​ប្រហារ ​ពេល​កំពុង​ធ្វើ​ការ​នៅកសិដ្ឋាន Cultivate Care ក្នុង​ទីក្រុង Bolton រដ្ឋ Massachusetts៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អភិបាលខេត្តកំពង់ឆ្នាំងគ្រោងពង្រីកការចិញ្ចឹមសត្វចៀមយកសាច់ផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញទេសចរណ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម