Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ​ធ្វើ​សមយុទ្ធ​បាញ់អាវុធ​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ ​ព្រមាន​លោក​ខាង​លិច (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបើកភ្លើងខៀវ ឲ្យធ្វើសមយុទ្ធបាញ់អាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំ ខណៈប្រទេសនេះ នៅតែបន្តបង្ហាញសាច់ដុំយោធារបស់ខ្លួន។

វីដេអូថ្មី បានបង្ហាញពីមីស៊ីលផ្លោងលឿនជាងសំឡេង កំពុងដឹកជញ្ជូនឆ្លងកាត់ព្រៃក្នុងតំបន់ Ivanovo ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos អះអាងថា ប្រទេសនេះមានអាវុធនុយក្លេអ៊ែរថ្មីចំនួន ៥០គ្រាប់។

មីស៊ីល Yars និង Topol M គឺជាអាវុធដ៏សាហាវបំផុតរបស់រុស្ស៊ី ដោយមីស៊ីលទែម៉ូនុយក្លេអ៊ែ Yars វាយប្រហារគោលដៅក្នុងល្បឿន ២៤១៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្ទុកក្បាលគ្រាប់ចំនួន៦។

លោក Rogozin ថែមទាំងអះអាងថា រុស្ស៊ីនឹងដាក់ពង្រាយនុយក្លេអ៊ែរដែលមិនអាចបញ្ឈប់បានប្រភេទ Satan-2 ចំនួន៥០គ្រាប់ផងដែរ។ ដោយឡែក មីស៊ីល RS-28 Sarmat ទម្ងន់ ២០៨ តោន មានសមត្ថភាពវាយប្រហារគោលដៅក្នុងល្បឿនជិត ២៥៧៤៩គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយ​ផ្ទុក​ក្បាល​គ្រាប់​ចំនួន១៥ វា​មាន​សក្ដានុពល​ក្នុង​ការ​កម្ទេច​ចក្រភព​អង់គ្លេស ដោយប្រើត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មិនបានបញ្ចេញព័ត៌មានលម្អិតអំពីសមយុទ្ធបាញ់នុយក្លេអ៊ែរ នេះទេ។

លោក ពូទីន បានចេញការគំរាមកំហែងផ្សេងៗ ប្រឆាំងនឹងលោកខាងលិចកាលពីសប្តាហ៍មុន នៅពេលលោកបានចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឆ្ពោះទៅព្រំដែនជាប់ប្រទេសហ្វាំងឡង់។

ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា ហ្វាំងឡង់ នឹងទទួលរងនូវផលវិបាកពីការចូលរួមជាមួយអង្គការណាតូ ដោយអះអាងថា រុស្ស៊ីអាចកម្ចាត់ហ្វាំងឡង់ក្នុងរយៈពេលត្រឹម១០វិនាទីប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ សភារុស្ស៊ី អនុម័តច្បាប់ លុបចោលដែនកំណត់អាយុ រើសទាហាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម