Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ភ្ញៀវ​អន្តរជាតិ គោរព​វិញ្ញាណ​ក្ខ​ន្ធ​អ្នកថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​តំណាង​រដ្ឋាភិបាល​បណ្តា​ប្រទេស​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ កងកម្លាំង​រក្សា​សន្តិភាព ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ពិភពលោក នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ (PKO) ខេត្តកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​ការបញ្ជូន​កម្លាំង​រក្សា​សន្តិភាព បាន​លើកឡើងថា ពិធី​គោរព​វិញ្ញាណ​កងកម្លាំង​រក្សា​សន្តិភាព​ពិភពលោក​នេះ បានធ្វើ​ឡើង​ស្រប​ដែល​បណ្តា​ប្រទេស​បរិច្ចាគ​កងកម្លាំង​ចូលរួម​ថែរក្សា​សន្តិភាព​លើ​ពិភពលោក បាននាំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ នៃ​អ្នកថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ២៩ ឧសភា លើក​ទី​៧៤ ដើម្បី​រំលឹក​ដល់​ការចូលរួម​ពី​គ្រប់​កងកម្លាំង​យោធា នគរបាល និង​បុគ្គលិក​ស៊ីវិល​ទាំង​បុរស និង​នារី ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព ហើយក៏​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ វិ​រៈ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ចូលរួម​ស្វែងរក​សន្តិភាព​នៅតាម​ប្រទេស​មាន​ជំលោះ​សង្គ្រាម​តាំងពី​ឆ្នាំ​១៩៤៨​រហូតមកដល់​បច្ចុប្បន្ន​នេះ។

ចំណែក​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ចាប់តាំងពី​ឆ្នាំ​១៩៤៨ រហូតមកដល់​បច្ចុប្បន្ន មាន​អ្នកថែរក្សា​សន្តិ​ភាពជា​បុរស និង​ស្ត្រី ប្រមាណ​ជាង​១​លាន​នាក់ ចូលរួម​ប្រតិបត្តិ​ថែរក្សា​សន្តិភាព​ពិភពលោក ក្រោម​ឆ័​ត្រ UN ក្នុង​មាន​យុទ្ធជន យុទ្ធ​នារី ថែរក្សា​សន្តិភាព​ប្រមាណ​៤២០០​នាក់ បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព​នេះ ក្នុងនោះ​មាន​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ចំនួន​១០​នាក់​ផងដែរ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ថ្លែងថា នៅក្នុង​ឆ្នាំ​២០២២​នេះ គឺជា​ខួប​លើក​ទី​៣០ ដែល​អង្គការសហប្រជាជាតិ UN បាន​បង្កើត​បេសរ​ក្សា​សន្តិភាព​នៅ​កម្ពុជា ហៅ​កាត​ថា UNTAC ដើម្បី​ចូលរួមចំណែក​ជួយ​ស្តារឡើងវិញ នូវ​សុខសន្តិភាព​ជូន​ប្រទេស​កម្ពុជា ពី​ការ​សង្គ្រាម​ហែកហួរ​ក្នុងស្រុក និង​ការរៀបចំ​ការបោះឆ្នោត​ជា​លើកដំបូង​នៅ​កម្ពុជា​។

នៅក្នុង​ប្រតិបត្តិការ​បេសកកម្ម​រក្សា​សន្តិ​ភាព​របស់ UNTAC នៅ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនី​យ៍ សែម សុវណ្ណនី បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​១៩៩២ ឆ្នាំ​១៩៩៣ មាន​កម្លាំង UNTAC ប្រមាណ​ជាង ១៥០០០​នាក់ កម្លាំង​នគរបាល​ស៊ីវិល​៣០០០​នាក់ បុគ្គលិក​ស៊ីវិល​៩០០​នាក់ មកពី​បណ្តា​ប្រទេស​៤៥ បានមក​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​កម្ពុជា ហើយ​មាន​កម្លាំង UNTAC​នេះ ៨២​នាក់ មក​ប្រទេស​ចំនួន​២៧​ប្រទេស បាន​រង​ពលី​ជីវិត​។

លោក សែម សុវណ្ណនី បញ្ជាក់ថា សម្រាប់​កម្ពុជា​វិញ ក្នុង​រយៈពេល​១៦​ឆ្នាំ កម្ពុជា​បាន​បញ្ជូន​អ្នកថែរក្សា​សន្តិភាព UN ចំនួន​ជាង​៨០០០​នាក់ ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ចំនួន​៩​ប្រទេស ខណៈ​នៅក្នុង​ឆ្នាំ​២០២២​នេះ កម្ពុជា មាន​កម្លាំង​មួក​ខៀវ​ចំនួន​ជិត​៨០០​នាក់ កំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព UN នៅតាម​បណ្តា​ប្រទេស​ចំនួន​៤ រួមមានៈ ប្រទេស​ស៊ូដង់​ខាងត្បូង លី​បង់ អា​ហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ នៅសង្កាត់ក្រាំងធ្នង់ សម្រេចបាន៦០ភាគរយ គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់នៅចុងខែកុម្ភៈខាងមុខនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​នៅ​ ស្រុកសៀមប៉ាង តាម​បង្ក្រាប​ជន​សង្ស័យដាក់អន្ទាក់សត្វព្រៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​បន្ត​យុទ្ធនាការ​ចុះបាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​និង​ខណ្ឌ​ទាំង១៤

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តព្រះវិហារ ឱ្យប្រធានច្រកទ្វារអន្តរជាតិអានសេះថ្មីត្រូវពង្រឹងការងារ និងរក្សាទំនាក់ទំនងផ្ទៃក្នុងឲ្យបានល្អ

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ១៥០ មេហ្គាវាត់ សន្យាបញ្ចប់គម្រោងនៅឆ្នាំ ២០២៦

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់

កីឡា១២ ម៉ោង មុន

លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul

Sokha Hotels

ព័ត៌មានពេញនិយម