Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងរដ្ឋតិចសាស់ ដើរចូលទៅបាញ់ក្នុងសាលា ដោយមិនមានការរារាំងអ្វីទាំងអស់ (មានវីដេអូ)

បានផុស

នៅ

ប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងដែលវាយប្រហារសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា គឺអាចចូលទៅក្នុងអគារដោយមិនមានការរារាំងអ្វីទាំងអស់។

កងល្បាតរដ្ឋតិចសាស់ លោក Victor Escalon និយាយថា គ្មានអ្នកយាមប្រដាប់អាវុធ ប្រឆាំងនឹងអ្នកវាយប្រហារវ័យជំទង់នោះទេ ហើយគេមិនច្បាស់ថាតើ ទ្វារសាលារៀនបានចាក់សោរដែរឬក៏អត់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Escalon បាននិយាយការពារ ការឆ្លើយតបរបស់ប៉ូលិសចំពេលមានការរិះគន់កាន់តែខ្លាំង អំពីការពន្យារពេលប្រឈមមុខជាមួយខ្មាន់កាំភ្លើង។

របាយការណ៍បានដកស្រង់សម្តីសាក្សីដែលនិយាយថា ប៉ូលិសស្ទាក់ស្ទើរក្នុងការប្រឈមមុខជាមួយឃាតក នៅខាងក្នុងសាលាបឋមសិក្សា Robb របស់ទីក្រុង Uvalde។

ស្របពេលជាមួយគ្នានោះដែរ លោក Escalon បាននិយាយថា របាយការណ៍ដំបូងដែលថា ខ្មាន់កាំភ្លើងបានបាញ់អ្នកយាមគឺមិនត្រឹមត្រូវនោះទេ។ មន្ត្រី​បាន​ចូល​ទៅ​ក្នុង​សាលារៀន ​បួន​នាទី​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ ​ចូលទៅ​នៅ​ម៉ោង​ប្រហែល ១១ និង ៤០​នាទី។

ជនរងគ្រោះដែលបាត់បង់ជីវិត

លោក Escalon បានប្រាប់អ្នកយកព័ត៌មានថា “ក្រុមមន្ត្រីមិនបានចូលភ្លាមៗទេ ដោយសារមានការបាញ់កាំភ្លើង។ ប៉ុន្តែមួយម៉ោងបានកន្លងផុតទៅ មុនពេលខ្មាន់កាំភ្លើងត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារ នៅម៉ោង ១២:៤៥ បន្ទាប់ពីក្រុមយុទ្ធសាស្ត្រល្បាតព្រំដែនអាមេរិក បានមកដល់”។

គួរបញ្ជាក់ជាថ្មីថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់សិស្សក្មេងៗចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់ ខណៈមនុស្ស ១៧នាក់ទៀតរងរបួស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កុមារដែលស្លាប់នៅរដ្ឋ តិចសាស់ សុទ្ធតែមានអាយុក្រោម ១១ឆ្នាំ រៀនថ្នាក់ទី៤ ទាំងអស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម