សុខភាព
ឆ្លងជំងឺ ១៣ មុខនេះពេលមានផ្ទៃពោះ កូនក្នុងផ្ទៃចៀសមិនផុតពីគ្រោះថ្នាក់ឡើយ
ធ្លាប់ឮពាក្យថា “ពេលមានផ្ទៃពោះ អ្វីៗដែលម្ដាយធ្វើ ប៉ះពាល់ដល់មនុស្សពីរនាក់” ទេ? ក្នុងគ្រានេះ រាល់ការញ៉ាំ ការសម្រាក ឬការធ្វើសកម្មភាពរបស់ម៉ាក់ៗ សុទ្ធតែជះឥទ្ធិពលដល់កូនក្នុងផ្ទៃ។ បើម៉ាក់ៗថែខ្លួនបានល្អ នោះអាអូនក្នុងផ្ទៃក៏ទទួលបានឥទ្ធិពលល្អ បើថែមិនបានល្អ នោះផលអាក្រក់ក៏អាចកើតឡើងលើកូន ពិសេសបើម៉ាក់ៗឆ្លងជំងឺផ្សេងៗ។
អំឡុងពេលមានផ្ទៃពោះ ការឆ្លងមេរោគទូទៅមួយចំនួនដូចជំងឺផ្ដាសាយធម្មតា ឬការឆ្លងមេរោគលើស្បែក ជាធម្មតាមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែការឆ្លងមេរោគមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់ខ្លួនផង និងកូនក្នុងផ្ទៃផងដូចជា៖
១. បាក់តេរីក្នុងទ្វារមាស – ជាការឆ្លងមេរោគទ្វារមាសទូទៅបំផុតកើតឡើងលើស្ត្រីក្នុងអាយុបន្តពូជ។ វាបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគ (STIs) ហើយអាចបណ្ដាលឲ្យស្ត្រីពពោះសម្រាលកូនមិនគ្រប់ខែ។
២. មេរោគប្រមេះទឹកថ្លា – អំឡុងពេលមានផ្ទៃពោះ បើម៉ាក់ៗឆ្លងមេរោគនេះ ហានិភ័យនៃកូនកើតមិនគ្រប់ខែនឹងកើតឡើង និងផលប៉ះពាល់របស់វា។ ប្រសិនបើការឆ្លងមានវត្តមាន និងមិនបានព្យាបាលនៅពេលសម្រាល វាអាចនាំឲ្យមានការឆ្លងមេរោគភ្នែក ឬរលាកសួតលើកូន។
៣. មេរោគ CMV – ជាមេរោគធម្មតាមាននៅក្នុងសារធាតុរាវរាងកាយ ដែលអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធផ្ទាល់ខ្លួន ដូចជាការថើប ឬការចែករំលែកសម ស្លាបព្រា ក៏ដូចជាទំនាក់ទំនងផ្លូវភេទ។ ស្ត្រីមានផ្ទៃពោះមួយចំនួនមិនដឹងថាខ្លួនមានផ្ទុកមេរោគនេះទេ ជាហេតុអាចបណ្ដាលឲ្យអាចឆ្លងមេរោគដល់ទារក។
៤. Fifth Disease – មេរោគនេះបង្កជាជំងឺទូទៅពីកុមារភាពដែលងាយឆ្លងពីមនុស្សទៅមនុស្សម្នាក់។ កុមារដែលកើតវាច្រើនតែគ្រុនក្តៅ និងឡើងកន្ទួលក្រហមលើថ្ពាល់។ ជាធម្មតា មេរោគនេះមិនបង្កបញ្ហាដល់ស្ត្រីមានផ្ទៃពោះ ឬទារកទេ ប៉ុន្តែក្នុងករណីកម្រ ស្ត្រីអាចរលូតកូន ឬទារកអាចវិវត្តទៅជាកើតជំងឺស្លេកស្លាំងក៏មាន។
៥. មេរោគប្រមេះទឹកបាយ – ក្នុងករណីស្ត្រីមានផ្ទៃពោះឆ្លងមេរោគប្រមេះទឹកបាយ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរលូតកូន ការកើតមិនគ្រប់ខែ កូនកើតមកទម្ងន់ទាប ការដាច់រលាត់នៃភ្នាសជុំវិញទារកក្នុងស្បូន និងការឆ្លងមេរោគដល់ទឹកភ្លោះ។ ជំងឺប្រមេះទឹកបាយក៏អាចឆ្លងដល់ទារកក្នុងពេលសម្រាលដែរ នៅពេលដែលវាឆ្លងតាមផ្លូវសម្រាលចេញមក។
៦. បាក់តេរី Streptococcus (GBS) – អាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរចំពោះទារក។ ប៉ុន្តែ ការផ្ដល់ថ្នាំអង់ទីប៊ីយូទិច អំឡុងពេលសម្រាលអាចការពារការរីករាលដាលនៃបាក់តេរីនេះបាន ហេតុនេះហើយ ទើបវាសំខាន់ក្នុងការធ្វើតេស្ដរកការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ។
៧. ជំងឺរើម – ស្ត្រីមានផ្ទៃពោះដែលឆ្លងវីរុស Herpes ឬរើម មានហានិភ័យខ្ពស់ក្នុងការឆ្លងដល់ទារកក្នុងផ្ទៃ។ ក្នុងករណីវាឆ្លងទៅដល់ទារកទើបកើត កូននឹងប្រឈមបញ្ហាធ្ងន់ធ្ងរ រហូតអាចគំរាមកំហែងដល់ជីវិត។ ទារកដែលឆ្លងជំងឺនេះ អាចនាំឲ្យខូចខួរក្បាល ពិការភ្នែក និងខូចខាតដល់សរីរាង្គដទៃទៀត។
៨. ជំងឺរលាកថ្លើម B – ប្រសិនបើស្ត្រីឆ្លងមេរោគនេះអំឡុងពេលមានផ្ទៃពោះ នោះអាចចម្លងទៅដល់ទារកក្នុងផ្ទៃ។ ប៉ុន្តែ ភាគរយនៃការឆ្លងដល់កូននោះ ក៏អាស្រ័យទៅលើថា តើម្ដាយឆ្លងមេរោគរលាកថ្លើម B នៅពេលពពោះដំបូងៗ ឬក្នុងត្រីមាសទី២ ឬទី៣។ បើម្ដាយឆ្លងមេរោគពេលកូនចាស់ខែហើយ អត្រានៃការឆ្លងដល់កូនគឺ ខ្ពស់។ ចំពោះមេរោគរលាកថ្លើមប្រភេទ C ក៏ដូចគ្នា។
៩. មេរោគអេដស៍ (HIV) – មេរោគអេដស៍អាចឆ្លងពីម្ដាយទៅទារកអំឡុងពេលមានផ្ទៃពោះ មុនពេលសម្រាល និងក្រោយពេលសម្រាល។ មិនតែប៉ុណ្ណោះ អំឡុងពេលបំបៅដោះកូន ក៏អាចចម្លងមេរោគទៅកូនបានដែរ។
១០. បាក់តេរី Listeriosis – ជាការឆ្លងមេរោគធ្ងន់ធ្ងរ ដែលជាធម្មតាបណ្ដាលមកពីការញ៉ាំអាហារមានផ្ទុកបាក់តេរីនេះដូចប្រភេទអាហារឆៅជាដើម។ ការញ៉ាំអាហារឆៅ ឬចម្អិនមិនល្អ ក៏អាចបណ្ដាលឲ្យម៉ាក់ៗឆ្លងមេរោគ Toxoplasmosis ដែលបាក់តេរីទាំង ២ នេះ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ កូនកើតមិនគ្រប់ខែ និងការឆ្លងមេរោគដែលគំរាមកំហែងដល់ទារកទើបកើត។
១១. ឆ្លងវីរុស Rubella – វីរុសនេះបង្កឲ្យកើតជំងឺស្អូច ហើយបើម៉ាក់ៗឆ្លងវីរុសនេះអំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឲ្យមានបញ្ហាមួយចំនួនដល់ការពពោះ ក៏ដូចជាពិការភាពពីកំណើតដល់ទារកក្នុងផ្ទៃផងដែរ។
១២. មេរោគស្វាយ – ជំងឺស្វាយអាចឆ្លងពីម្ដាយទៅគភ៌អំឡុងពេលពពោះ ហើយជំងឺនេះក៏អាចបណ្ដាលឲ្យកូនកើតមិនគ្រប់ខែ កូនស្លាប់ក្នុងផ្ទៃ ឬកូនស្លាប់ភ្លាមក្រោយសម្រាល។
១៣. ជំងឺ Zika – ជំងឺនេះបង្កឡើងដោយមូសខាំ ហើយវាក៏អាចឆ្លងតាមរយៈផ្លូវភេទផងដែរ។ ការឆ្លងជំងឺនេះអំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឲ្យប៉ះពាល់ដល់ការពពោះ។ ម៉្យាងវិញទៀត ទារកដែលឆ្លងជំងឺ Zika ក្នុងផ្ទៃបណ្ដាលឲ្យទំហំក្បាលកូនតូចជាងធម្មតា និងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្វិតសាច់ខួរក្បាល៕
ចុចអាន៖ត្រណមធំៗ ចាស់ៗពីដើម ហាមស្ត្រីមានផ្ទៃពោះនិងបម្រុងយកកូន កុំប្រព្រឹត្តដាច់ខាត
ចុចអាន៖ធ្លាប់ដឹងអត់ ស្រីៗពពោះមួយចំនួន អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច