Connect with us

នយោបាយ

គ.ជ.ប អំពាវនាវដល់ម្ចាស់រោងចក្រ-សហគ្រាស និងក្រុមហ៊ុន សម្រួលឲ្យកម្មករ-និយោជិត បានទៅបោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ម្ចាស់រោងចក្រ-សហគ្រាស និង​ក្រុមហ៊ុន ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល​អនុញ្ញាត ឲ្យនិយោជិត កម្មករ-កម្មការិនី បាន​ធ្វើ​ដំណើរ​ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីអំពាវនាវរបស់ គ.ជ.ប នៅថ្ងៃទី ២៧ ខែឧសភានេះ បានឲ្យដឹងថា ថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ​បោះឆ្នោត ​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥។ អនុលោមតាមច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសរើ​ស​ក្រុមប្រឹក្សាឃុំ-សង្កាត់ បទបញ្ជា និងនីតិ វិធីសម្រាប់ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋ ដែលមាន ឈ្មោះក្នុងបញ្ជី​បោះឆ្នោតផ្លូវការ​ឆ្នាំ​​ ២០២១​ មានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួន ។

ដើម្បីឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​អំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំង​អស់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួល​ អនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២ នៅតាមឃុំ-សង្កាត់​ដែល ពួកគាត់បានចុះឈ្មោះបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈ​ងាយស្រួល​ដល់ និយោជិត កម្មករ-កម្មការិនី បានទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ជាកំណត់៕

អត្ថបទ៖ ឃួន សុភ័ក្រ

   

                                                       ​ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទីutes មុន

Update ៖ ករណីអគ្គិភ័យនៅច្បារអំពៅ ឆេះឃ្លាំងស្ដុកក្រដាសសែន និងគ្រឿងជ័រទាំងស្រុង

ព័ត៌មានជាតិ២៧ នាទីutes មុន

ជើងហោះហើរត្រង់កម្ពុជា-កូរ៉េខាងត្បូង ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារព្យុះព្រិល

សន្តិសុខសង្គម២៩ នាទីutes មុន

ក្រសួងព័ត៌មានកម្ពុជា និងខេត្តក្វាងសុី ប្រទេសចិន បញ្ជាក់ពីជំហររួមគ្នាផ្សព្វផ្សាយពីទេសចរណ៍ ក្នុងតំបន់ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

រុស្ស៊ី​និង​អ៊ុយក្រែន​នឹង​ផ្លាស់ប្តូរកុមារបន្ថែម​ទៀត​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​សម្របសម្រួលដោយ​កាតា

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ឌីជេ ក្តិប ចាប់កាន់ស្លាបប៉ាកកាសរសេរតែងនិពន្ធ ក្រោយមានឱកាសកែប្រែនូវទោសកំហុស

Sokha Hotels

ព័ត៌មានពេញនិយម