សុខភាព
មានផ្កាក្រចក កុំគិតថាមិនបញ្ហា នេះជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរវិញទេ
ក្រចកដែលមានសុខភាពល្អ គឺក្រចកដែលមានពណ៌ស្រាល គ្មានឆ្នូតខុសប្រក្រតី គ្មានស្នាម ឬអុជអីឡើយ។ មនុស្សភាគច្រើនមិនសូវមានពេលខ្វល់ខ្វាយ ពីក្រចករបស់ខ្លួននោះទេ ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ប្រទះឃើញអ្វីម្យ៉ាងពណ៌ស នៅក្នុងក្រចកហើយនោះគឺ ផ្កាក្រចក។
ផ្កាក្រចក កើតមកពីមូលហេតុជាច្រើនបូករួមទាំង ការប្រើប្រាស់ថ្នាំព្យាបាលមហារីក ជួនកាលមកពីអ្នកខ្វះជាតិកាល់ស្យូម ជាតិរ៉ែ ឬស័ង្កសី ពេលខ្លះមកពីប្រតិកម្មថ្នាំលាបពណ៌ក្រចក ឬសារធាតុគីមីដែលមានក្នុងជែលតក្រចក។
ក្នុងករណីដែលក្រចកមានផ្ទៃសបែបនេះ មានន័យថា អ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរហើយដូចជា៖
-ជំងឺសើរស្បែក psoriasis
-ការឆ្លងមេរោគ
-បញ្ហាបេះដូង
-ការពុលអាសេនិច
-ខូចក្រលៀន, ថ្លើម
-ទឹកនោមផ្អែម
-ជំងឺស្លេកស្លាំងជាដើម។
របៀបការពារកុំឲ្យមានផ្កាក្រចកគឺ៖
-ទទួលទានទឹកដោះគោ
-ឈប់ខាំដៃ
-ទទួលទានវីតាមីន
-ទៅពេទ្យឆែកសុខភាពឲ្យបានទៀតទាត់
-កុំធ្វើក្រចកបើមិនចាំបាច់ ឬធ្វើនៅកន្លែងគ្មានស្តង់ដារ
-ប្រើប្រាស់សេរ៉ូមលាបក្រចក។
ក្នុងករណីដែលអ្នកកំពុងមានផ្កាក្រចកហើយនោះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ និងតាមដានសុខភាពឲ្យទៀងទាត់ កុំគិតថាវាជាសំណាង ឬជាចំនួនមនុស្សតាមស្រលាញ់អ្នកដូចពាក្យចចាមអារ៉ាម ព្រោះវាជាបញ្ហាសុខភាពទៅវិញទេ៕
អត្ថបទ៖ វារី
ចុចអាន៖គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ចុចអាន៖ឧស្សាហ៍បែកញើសដៃ-ជើង អាចប្រឈមនឹងជំងឺគ្រោះថ្នាក់ទាំង ៤ នេះ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់