Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ​ ហ៊ុន សែន​ ឱ្យ​សិក្សា​បូមស្ដារ​ដីល្បាប់​ចេញ​ពីបឹងទន្លេសាប​ដើម្បី​អភិរក្សពូជត្រី

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃទី ២៧ ​ខែឧសភា​នេះ​បាន​ថ្លែង​ស្នើឱ្យ​អាជ្ញាធរ​បឹងទន្លេសាប​ សហការជា​មួយក្រសួងធនធានទឹក​ និងក្រសួងកសិកម្ម​ សិក្សា​ទីតាំងបូមស្ដារ​បឹង​ទន្លេសាប ​ខណៈដីល្បាប់​ និងស្លឹកឈើ ​បាន​ហូរ​ចូល​ទៅក្នុងបឹង​ទន្លេសាប​ជារៀងរាល់ឆ្នាំ​ធ្វើឱ្យទន្លេសាបកាន់តែគោករាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការគោករាក់ដោយដីល្បាប់ ធ្វើឱ្យកម្ដៅទឹកកើនឡើង ដែលជាបញ្ហាដល់ការអភិរក្សពូជន៍ត្រី។ ហើយដើម្បីធានាថា តើយើងរក្សាពូជត្រីបែបណានៅក្នុងបឹងទន្លេសាបចាំបាច់​ត្រូវកំណត់ទីតាំង ដើម្បីយើងរកទុន​សម្រាប់ជួយទៅលើការបូមស្ដារនៅក្នុងតំបន់នោះ​ឱ្យមានជម្រៅទឹកជ្រៅ​ ហើយធានាថា នៅក្នុងរដូវប្រាំង ត្រីអាចមានលទ្ធភាពចូលទៅក្នុងតំបន់នោះ​សម្រាប់ការរស់រាន។

សម្ដេចតេជោណែនាំសំដៅដល់ក្រសួងកសិកម្មជាពិសេសត្រូវដឹងថា តើតំបន់ណាដែលត្រូវអភិរក្សពូជត្រី ហើយចាំបាច់ត្រូវបូមស្ដារ ក្នុងជម្រៅប៉ុន្មានម៉ែត្រ និងទំហំប៉ុន្មានហិកតា ដោយត្រូវលើកក្នុងគម្រោងដើម្បីដាក់ចូលទៅក្នុងថវិការជាតិ​ សម្រាប់ការបូមស្ដារ ឬក្រសួងប្រគល់កិច្ចការនេះទៅឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិជាអ្នកធ្វើ។

សម្ដេចតេជោ ហ៊ុន សែន ក៏ណែនាំថា ពេលបូមស្ដារដីល្បាប់ក្នុងបឹងទន្លេសាបបានហើយនោះ អាចយកទៅធ្វើជាជី ឬយ៉ាងណានោះ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ព្រោះដីបឹងទន្លេសាប គឺជាដីល្បាប់ដែលមានជីជាតិ។ ម្យ៉ាងទៀត ក៏អាចសហការជាមួយវិស័យឯកជន សិក្សាកែច្នៃដីល្បាប់នេះ យកមកធ្វើជាជីធម្មជាតិសម្រាប់បង្កបង្កើនផល ក្នុងវិស័យកសិកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម