Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​បវរកញ្ញា​អង់គ្លេស សុខ​ចិត្ត​បោះចោល​មកុដ ទៅ​ជួយ​សាកលវិទ្យាល័យ Oxford ផលិត​វ៉ាក់​សាំង​កូវីដ

បានផុស

នៅ

អតីតបវរកញ្ញាអង់គ្លេសនាង Carina Tyrrell បានបោះបង់ចោលមកុដហើយបានចំណាយពេលមួយឆ្នាំចុងក្រោយនេះក្នុងការស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Carina អាយុ៣១ឆ្នាំគឺជាផ្នែកមួយនៃក្រុមរបស់ Oxford ដែលកំពុងធ្វើការដើម្បីធានាឲ្យមានវ៉ាក់សាំងការពារវីរុសកូរ៉ូណាដែលមានសុវត្ថិភាពអាចប្រើការបាន។

ក្រុមរបស់នាងបានទទួលខុសត្រូវលើការងារវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និង Oxford AstraZeneca។

រួមជាមួយអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតផ្សេងទៀត នាង Carina បានធ្វើការដើម្បីស្វែងរកវ៉ាក់សាំងដែលសមស្របបំផុតហើយធ្វើឲ្យប្រាកដថា វាមានថវិកាត្រឹមត្រូវ។

និយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាង, Carina បាននិយាយថា វាជាការងាររបស់នាងដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលនោះទេហើយធានាថា វ៉ាក់សាំងនឹងមានប្រសិទ្ធភាពចំពោះមនុស្សគ្រប់គ្នា។

ទោះបីជានាងខិតខំប្រឹងប្រែងធ្វើការជាមួយការងារវ៉ាក់សាំងក៏ដោយ, Carina បាននិយាយថា នាងនៅតែគាំទ្រទាំងការប្រឡងបវរកញ្ញាពិភពលោកនិងបវរកញ្ញាអង់គ្លេស។

Carina បានជាប់ចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតបវរកញ្ញាពិភពលោកនៅឆ្នាំដដែលនោះហើយបាននិយាយថា នាងនៅតែធ្វើជាគណកម្មការសម្រាប់ការប្រកួតបវរកញ្ញាអង់គ្លេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម