ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ៖ រាជរដ្ឋាភិបាល ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឲ្យបានប្រមាណ ៤០% នៅឆ្នាំ ២០៥០
ថ្លែងនៅក្នុងកម្មវិធី MPWT Live Show របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល លើកឡើងថា នៅឆ្នាំ ២០៥០ រាជរដ្ឋាភិបាលកម្ពុជា ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឲ្យបានប្រមាណ ៤០% និងម៉ូតូ ៧០% ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា និងនៅលើពិភពលោក។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើង ខណៈរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ឲ្យធ្លាក់នៅកម្រិតសូន្យ នៅឆ្នាំ ២០៥០។
សម្រាប់វឌ្ឍនភាពនៃការបំពេញការងារ របស់ក្រសួងទាក់ទងនឹងយានយន្តអគ្គិសនីនេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួងបានសហការ ជាមួយក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ដើម្បីឲ្យផ្នែកឯកជន អាចដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ប្រើប្រាស់យានយន្តអគ្គិសនីឲ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុលបរិស្ថាន។
បើតាមលោក ស៊ុន ចាន់ថុល ក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២២នេះ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណ ការ និងដឹកជញ្ជូន សរុបចំនួន ៦៦គ្រឿង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណជាង ៦០០%។ ជាមួយគ្នានេះ ក្រសួងបានដាក់ឲ្យដំណើរការទីតាំងសាកយានយន្តអគ្គិសនីចំនួន ៤ទីតាំងត្រូវបានគាំទ្រដោយអង្គការ UNDP និង ១ទីតាំង ត្រូវបានគាំទ្រដោយសភាពាណិជ្ជកម្មចិននៅកម្ពុជា៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ