ជីវិតកម្សាន្ដ
ខាត់ សុឃីម ស្កាត់ទៅសួរសុខទុក្ខវីរ:សិល្បករចាប៉ីដងវែង លោកតា គង់ ណៃ
ភ្នំពេញ: បន្ទាប់ពីទទួលដំណឹងថា វិរ:សិល្បករចាប៉ីដងវែងលោកតា គង់ ណៃ ធ្លាក់ខ្លួនឈឺ និងចូលសម្រាកព្យាបាលនៅមន្ទីពេទ្យ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានចំណាយពេលផ្ទាល់ខ្លួនទៅសួរសុខទុក្ខដល់មន្ទីពេទ្យរុស្សីតែម្តង។
គេនៅចាំបានថាកាលពីអំឡុងដើម ខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅអ្នកគាំទ្រនិងមហាជនមានការភ្ញាក់ ផ្អើលដោយសម្តែងការព្រួយបារម្ភគ្រប់គ្នាក្រោយទទួលបានដំណឹងថា វីរៈសិល្បករជើងចាស់ដ៏ល្បីល្បាញគឺលោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវៃង បានធ្លាក់ខ្លួនឈឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាមិញ បន្ទាប់ពីលោកតា គង់ ណៃ ចូលសម្រាកព្យាបាលអស់រយៈពេលប្រមាណជាងកន្លះខែទៅនេះ ស្ថានភាពជំងឺរបស់លោកហាក់មានភាពធូរស្រាលច្រើន។ គេក៏សង្កេតឃើញមានបងប្អូនសាច់ញាតិនិងអ្នកសិល្បៈមួយចំនួនបានទៅសួរសុខទុក្ខលោកតាផ្ទាល់នៅមន្ទីរពេទ្យផងដែរ។ ជាក់ស្តែងពេលនេះ តារាស្រីអ្នកនាង ខាត់ សុឃីម ក៏បានទៅសួរសុខទុក្ខលោកតាដោយផ្ទាល់នៅមន្ទីពេទ្យរុស្សី។
អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពភ្ជាប់នឹងខ្លឹមសារដូច្នេះថា «ថ្ងៃនេះនាងខ្ញុំនឹងប្អូន វ៉ាន់ថាន់ បានមកសួរសុខទុក្ខលោកតា គង់ណៃ ដែលលោកតាមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យរុស្សី សូមជូនពរលោកតាឆាប់ជាសះស្បើយ។ មហាជនជាច្រើនបានផ្ញើសារជួនពរលោកតា គង់ ណៃ ឆាប់ជាសះស្បើយបានត្រឡប់ទៅផ្ទះវិញផងដែរ៕
អត្ថបទដោយ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ