ជីវិតកម្សាន្ដ
តារាជើងចាស់ រិទ្ធ សារី ស្នើឲ្យបញ្ឈប់យករូបភាពទៅបង្ហោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
ភ្នំពេញ ៖ តារាសម្តែងជើងចាស់ នាអំឡុងទសវត្សន៍ឆ្នាំ៨០និង៩០លោកតារិទ្ធ សារី ថ្មីៗនេះបានធ្លាក់ ខ្លួនឈឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យនាទឹកដីខេត្តបាត់ដំបង ខណៈលោកតាក៏ជួបបញ្ហាខ្វះខាតផងដែរ។ ដោយសារមូលនេះហើយទើបមានការបង្ហោះផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុកនិងផេកមួយចំនួនដើម្បីស្វែងរកជំនួយ។

យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះនូវដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់លោកតា រិទ្ធ សារី នេះដែរភ្លាមៗនោះលោកតារិទ្ធ សារី ក៏ទទួលបានក្តីសណ្តោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដោយសម្តេចបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីទុកព្យាបាលជំងឺ។ ដោយឡែកអំឡុងពេលនេះដែរ ក៏មានជនឆ្លៀតឱកាសមួយចំនួនបានយករូបភាពរបស់លោកតារិទ្ធ សារី ទៅបង្ហោះផ្សព្វផ្សាយក្នុងគោលបំណងទាញយកផល ប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។

ក្រោយពីឃើញមានសកម្មភាពមិនល្អបែបនេះតារាជើងចាស់លោកតារិទ្ធ សារី បានចេញមុខដោយអំពាវនាវស្នើឲ្យបញ្ឈប់រាល់សកម្មភាពដែលយករូបភាពគាត់ទៅបង្ហោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ជា សំនៀង ដែលជាតារាសម្តែងជើងចាស់ដែរនោះបានរៀបរាប់ថា ខ្ញុំបាទ ឈ្មោះជា សំនៀងសូមប្រកាសបដិសេធមិនទទួលខុសត្រូវចំពោះfacebook account ទាំងអស់នេះ ដែលបានផ្សព្វផ្សាយរកជំនួយជូនលោកតា រិទ្ធ សារី ដោយគ្មានការអនុញ្ញាតពីសាមីខ្លួនគាត់។ សូមម្ចាស់អាខោនទាំងអស់នេះបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់។

លោកបន្តថា តំណាងឲ្យលោកតាសិល្បករជើង ចាស់ រិទ្ធ សារី ហៅ ឈុនទីវ សូមធ្វើការបដិសេធចំពោះអាខោនហ្វេសបុកទាំងនេះនិងឈ្មោះ ផេក អារម្មណ៍ដែលបានផុសស្វែងរកសប្បុរសជនដោយគ្មានការអនុញ្ញាតពីសាមីម្ចាស់ខ្លួនលោកតា រិទ្ធសារីដោយដាក់អាខោនABA ផ្ទាល់ខ្លួន។

សូមសំណូមពរឲ្យឈ្មោះហ្វេស ប៊ុក ហ៊ុយ ស្រីហួច ទាំង២អាខោន និងផេក ឈ្មោះ អារម្មណ៍ លុបចេញជាបន្ទាន់នូវការផុសស្វែងរកជំនួយចំពោះលោក តា រិទ្ធ សារី។

លោក ជា សំនៀង បានបញ្ជាក់ថា ខ្ញុំបាទសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ការស្វែងរកជំនួយជូនលោកតា រិទ្ធ សារី បានបិទបញ្ចប់ហើយក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកមានសេចក្តីសណ្តោសផ្តល់ថវិកាជូនលោក តារិទ្ធសារី ចំនួន១០០០០ដុល្លារ។ ខ្ញុំបាទសូមគោរពថ្លែង អំណរគុណនឹងសូមគោរពជូនពរសម្តេចតេជោនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីសូមបានជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណនិងសូមអរគុណ៕
ដោយ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត