Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចោទ រុស្ស៊ី ព្យាយាមលួចលោហៈពីទីក្រុងកំពង់ផែ Mariupol

បានផុស

នៅ

មន្ត្រី​អ៊ុយក្រែនម្នាក់បាន​ចោទប្រទេស​រុស្ស៊ី​ថាកំពុងព្យាយាម​លួច​លោហៈ​ពី​ទីក្រុង​កំពង់ផែ Mariupol ភាគ​អាគ្នេយ៍ ។ ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីកប៉ាល់រុស្ស៊ីមួយគ្រឿងកាលពីថ្ងៃសៅរ៍បានចូលកំពង់ផែ Mariupol ជាលើកដំបូង ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងយុទ្ធសាស្ត្រកាលពីដើមខែនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដីពីអ្នកនាំពាក្យរបស់កំពង់ផែ, ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីបានរាយការណ៍ថា នាវានេះនឹងផ្ទុកលោហៈធាតុប្រហែល ២,៧០០ តោន មុនពេលធ្វើដំណើរចម្ងាយ ១៦០ គីឡូម៉ែត្រពីភាគខាងកើតទៅកាន់ទីក្រុង Rostov-on-Don របស់រុស្ស៊ី ។

ទន្ទឹមនោះស្នងការសភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Lyudmyla Denisova បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការលួចប្លន់នៅក្នុងទឹកដីដែលកាន់កាប់បណ្តោះអាសន្នរបស់អ៊ុយក្រែននៅតែបន្ត ។

ស្របពេលជាមួយគ្នានេះ លោកស្រី​ក៏បាន​ចោទ​រុស្ស៊ី​ពី​បទ​ព្យាយាម​នាំ​ចេញ​ផលិតផល​ដែក​ពីទីក្រុង Mariupol ក្រោយ​ការ​លួច​គ្រាប់​ធញ្ញជាតិ​របស់អ៊ុយក្រែនជាបន្តបន្ទាប់ពីសំណាក់ប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ Putin ព្រមានពីភាពធ្ងន់ធ្ងរបន្ថែមទៀត បើលោកខាងលិចនៅតែផ្ដល់អាវុធឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម