ព័ត៌មានជាតិ
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរឆ្នាំ២០២០នៅខេត្តបន្ទាយមានជ័យត្រូវបានលើកពេលដោយគ្មានកំណត់
ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរឆ្នាំ២០២០នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលគ្រោងធ្វើនៅថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានលើកពេលដោយគ្មានកំណត់ដោយសារជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា«ក្រសួងសូមជម្រាបជូនដល់សាធារណជនទូទៅបងប្អូនផលិតក៏អាជីវករសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដែលបានដាក់ពាក្យចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងឱកាសនៃការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ឆ្នាំ២០២០នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី២៤ដល់២៧ ខែធ្នូ ឆ្នាំ២០២០ ឲ្យបានជ្រាបថា អនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលាក្រសួងពាណិជ្ជកម្មសូមប្រកាសលើកពេលរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងខេត្តទខាងលើរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី»។
បើតាមក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំនេះ ក្រសួងនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរយុទ្ធនាការទិញផលិតផលខ្មែរឆ្នាំ២០២០ នៅតាមបណ្តាខេត្តចំនួន៤នៅភូមិភាគឥសាននៃប្រទេសកម្ពុជារួមមានខេត្តមណ្ឌលគិរី រតនគីរី សៀមរាបនិងខេត្តព្រះវិហារដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេសនិងដើម្បីភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាងរាជធានីខេត្តទូទាំងប្រទេសដើម្បីរួមចំណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីជួបវិបត្តិជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត