Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​​បរាជ័យ​​​លើ​​ទណ្ឌកម្ម​​ប្រេង​​រុស្ស៊ី​ តែ​​​​ព្យាយាម​​ទៀត​មុន​​កិច្ច​​ប្រជុំ​​កំពូល

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ សហភាព​អឺរ៉ុប​បាន​បរាជ័យក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​កញ្ចប់​​ទណ្ឌកម្ម​​ប្រេង​រុស្ស៊ី ប៉ុន្តែ​អ្នក​ការ​ទូត​នៅ​តែ​ព្យាយាម​​ដើម្បី​បង្កើត​វឌ្ឍនភាព​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​ថ្ងៃចន្ទ-អង្គារ៍​ សប្តាហ៍​នេះ​។

មន្ត្រី​ទូត​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ម្នាក់​បាន​និយាយ​ថា​ ៖«​នៅ​​មាន​សេចក្តី​លំអិត​ច្រើន​ទៀត​ដើម្បី​ពិភាក្សា​គ្នា​ដែល​សង្ឃឹម​ថា ឈាន​ដល់​កិច្ច​ព្រម​ព្រៀង មុន​ពេល​មេ​ដឹក​នាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​គ្នា​​នៅ​ទី​ក្រុង​ព្រុចសែល​ចាប់​ពី​រសៀល​ថ្ងៃ​ចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើ​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​ប្រេង​​រុស្ស៊ី​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦​របស់​សហភាព​អែរ៉ុប​​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

កញ្ចប់​ទណ្ឌកម្ម​រាប់​បញ្ចូល​ទាំង​ការកាត់​ផ្តាច់​ធនាគារ​ធំបំផុត​របស់​រុស្ស៊ី​ Sberbank ចេញ​ពី​ប្រព័ន្ធ​ផ្ញើសារ SWIFT  បំរាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ពី​អឺរ៉ុប និង​បន្ថែម​ចំនួន​មនុស្ស​ចូល​ទៅ​ក្នុង​បញ្ជី​បុគ្គល​ជាប់​ទណ្ឌកម្ម​ដែល​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ត្រូវ​បាន​បង្កក និង​មិន​អាច​ចូល​ទៅ​សហភាពអឺរ៉ុប​បាន។

សំណើ​​ទណ្ឌកម្ម​ត្រូវ​បានមើល​ឃើញ​ថា មិន​ស្រួល​សម្រាប់​ប្រទេស​ហុងគ្រី​ឡើយ។ ប្រទេស​​នេះ​​និយាយ​ថា សេដ្ឋកិច្ច​របស់​ខ្លួន​មិន​អាច​ដើរ​ដោយ​គ្មាន​ការ​​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​បាន​​ទេ​ ខណៈ​ប្រទេស​ស្លូវ៉ាគី និង​សាធារណ​រដ្ឋ​ឆែកក៏​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។

កិច្ច​ពិភាក្សា​អំពី​ទណ្ឌកម្ម​ប្រេង​បាន និងកំពុង​ដំណើរ​ការ​មួយ​ខែ​ហើយ ប៉ុន្តែ​មិន​មាន​ភាព​រីក​ចម្រើន​ច្រើន​ឡើយ ហើយ​មេ​ដឹក​នាំ​របស់​អឺរ៉ុប​សង្ឃឹម​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​​របស់​ពួក​គាត់​មក​ដល់​​ដើម្បី​ជៀស​វាង​មើល​ទៅ​ឃើញ​ថា​ ពួក​គេ​មិន​ចុះ​សម្រុង​នឹង​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ។

​ដើម្បី​បំបែក​ភាព​ទាល់​ច្រក គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ឡើង​ថា ទណ្ឌកម្ម​នេះ​ដាក់​លើ​តែ​ប្រេង​រុស្ស៊ី​ដែល​នាំ​ចូល​ទៅ​អឺរ៉ុប​ដោយ​​នាវាប៉ុណ្ណោះ​ ប៉ុន្តែ​ប្រទេស​ហុងគ្រី ស្លូវ៉ាគី និង​ឆែក​អាច​បន្ត​ទទួល​បាន​​ប្រេង​រុស្ស៊ី​តាម​រយៈ​បំពង Druzhba ​មួយ​រយៈ​ពេល​សិន​រហូត​ដល់​មាន​ជម្រើស​ផ្សេង​ត្រូវ​បាន​ដោះ​ស្រាយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម