Connect with us

ព័ត៌មានជាតិ

មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​បង្រៀន​កសិករ​បច្ចេកទេសដាំ​ដំណាំ​ប្រភេទវល្លិ​មិន​យកប្រាក់

បានផុស

នៅ

មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទខេត្តស្ទឹងត្រែង​ បានបង្កើតកន្លែង​សម្រាប់​ធ្វើការ​បង្ហាត់បង្រៀន​ដាំដំណាំប្រភេទវល្លិ​ដល់កសិករ​ដូចជាតាសក់ផ្អែម​ទំពាំងបាយជូរ​ដើម្បីឱ្យកសិករ​មានសមត្ថភាព​និង​មានចំណេះដឹង​ ត្រឹមត្រូវ​ សម្រាប់​ជាមូលដ្ឋាន​យកទៅដាំដំណាំ​កសិកម្មបានល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ​ខេត្តមានប្រសាសន៍ថា​៖នេះជាប្រភព​នៃ​ការផ្សព្វផ្សាយ ​និងផ្តល់បច្ចេកទេស​ផ្នែកកសិកម្ម​ ផ្ទេរជូនទៅកសិករ​ តបតាមគោលនយោ​បាយ​របស់​រាជរដ្ឋាភិបាល​ និងគោលការណ៍​របស់ក្រសួងកសិកម្ម ​ព្រោះបច្ចុប្បន្ន​ខេត្តស្ទឹងត្រែង​ ប្រជាកសិករ​កំពុង​ផុលផុស​នាំគ្នាដាំដំណាំ​កសិកម្មគ្រប់ប្រភេទ​។

​លោកបន្តថា​៖​ ដើម្បីជំរុញកសិករ​ឱ្យឈានទៅអភិវឌ្ឍ​វិស័យកសិកម្ម​បែបទំនើបកម្ម​ធន និងការ​ប្រែប្រួល​អាកាសធាតុ​ មន្ទីរបានរៀបចំ​ ឱ្យមានផ្ទះសំណាញ់​ធ្វើជាកន្លែងផ្ដល់បច្ចេកទេស​បន្ថែម​ដល់កសិករដែលមានលទ្ធភាពសម្រាប់មកសិក្សា​យកបទពិសោធន៍ទៅអនុវត្ត ដោយស្វាគមន៍​ចំពោះបងប្អូនប្រជាកសិករទាំងអស់ដែលមានបំណងចង់ស្វែងយល់ពីបច្ចេកទេស ទៅលើវិស័យ​កសិកម្មនេះ​គឺអាចមកទាក់ទង​ជាមួយមន្ទីរ ក៏អាចមកមើល​នៅការអនុវត្តផ្ទាល់​នៅក្នុងមន្ទីរនេះ​ ​ដែលមានមន្ត្រី​ បច្ចេកទេស​រីករាយក្នុងការបង្ហាត់បង្ហាញទៅដល់​បងប្អូនប្រជាកសិករ​។

​លោក សក្តិ ស៊ីថា មន្ត្រីបច្ចេកទេស​ ផ្នែកដំាដំណាំត្រសក់ផ្អែម ​បានបញ្ជាក់ថា៖​ ផែនការនេះជាគោលបំណង​ដែលកសិករចង់បានប្រសិនកសិករមានលទ្ធភាពអាច​សាង​សង់ផ្ទះសំណាញ់បាន វាជួយជាប្រយោជន៍ទៅលើការដាំដុះដំណាំបានល្អ  ព្រោះផ្ទះសំណាញ់ វាការពារបានមិនមានសត្វល្អិតចង្រៃមកស៊ីបំផ្លាញ រក្សាបានដីឱ្យមានសំណើម និងទប់ស្កាត់មិន​ឱ្យដុះ​ស្មៅច្រើន ស្រួលដល់ការទាំដំណាំផងដែរ។

​លោកបន្តថា​៖ ក្នុងនាមមន្ត្រីរបច្ចេកទេសលោកត្រៀម​បង្ហាត់បង្រៀនបងប្អូន​កសិករដែលមកសិក្សា​យកបទពិសោធន៍​ទៅអនុវត្តបន្តដោយ​មិនគិតប្រាក់កម្រៃអ្វីទាំងអស់​ ចំពោះការសិក្សា​នេះមិន​តម្រូវឲ្យមានការបង់ប្រាក់នោះទេ​ ជាធម្មតាយើងចង់ឲ្យវិស័យកសិកម្ម​នេះមានការរីកចម្រើន​ឱ្យតែគាត់ចង់​ចេះ យើងរីករាយក្នុងការពង្រីក​ក៏ដូចជាការណែនាំ​ ឲ្យតែពួកគាត់មកដល់​មន្ទីរ​កសិកម្មនេះគឺ បង្រៀន និងណែនាំគាត់ពីបច្ចេកទេស​។

​លោក មូល ថាន កសិករ​នៅភូមិស្រែពោធិ​ សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែង​កំពុងសិក្សាពីការ​ដាំដំណាំ​ទំពាំងបាយជូ ​បានទទួលស្គាល់ថា​ បច្ចេកទេសនេះពិតជាមានប្រយោជន៍​ និងមានភាពងាយស្រួល​ក្នុងការថែទាំដំណាំហើយពេលទទួលបានបច្ចេកទេសពីមន្ត្រីជំនាញកសិកម្ម លោកអាចយក​ទៅបង្ហាត់បង្រៀនបន្តដល់បងប្អូនផ្សេងៗទៀតបាន គ្រាន់តែការធ្វើបែបនេះ​ដំបូងត្រូវចំណាយ​ថវិកា​ច្រើន។ 

​សូមបញ្ជាក់ថា៖​ បច្ចេកទេសដំាដំណាំប្រភេទវល្លិ​នេះមន្ទីរកសិកម្មធ្វើពិសោធន៍​សម្រាប់បង្រៀន​កសិករបន្ថែម ដូចជាត្រសក់ផ្អែម ទំពាំងបាយជូ ស្រការនាគ ឪឡឹក និងក្រូច​វល្លិ​ហៅថា​(ផាសិន)​ជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

Song Hye Kyo និង Gong Yoo ប៉ះគ្នាក្នុងរឿងភាគថ្មី ចាយទុនផលិត ៤៧.៧លានដុល្លារ

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងភូមិទាំង ៨

ព័ត៌មានជាតិ២១ នាទីutes មុន

ពលរដ្ឋតាម​ផ្លូវ​ទៅ​ភ្នំសំពៅ ស្នើ​​មគ្គុទេសជួយ​នាំទេសចរបរទេស​ បានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ

សេដ្ឋកិច្ច២៣ នាទីutes មុន

រដ្ឋាភិបាលប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវការសំណង់ធ្លាក់ចុះ

ចរាចរណ៍២៦ នាទីutes មុន

បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម