ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុនឹងដាក់ទោសតាមច្បាប់ចំពោះជនណាយកបុរាណវត្ថុមករក្សាទុកដោយមិនបានជួនដំណឹង
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលយកបុរាណវត្ថុមករក្សាទុកដោយខ្លួនឯងក្នុងចេតនាជួញដូរដោយមិនបានជួនដំណឹងដល់អាជ្ញធរមានសមត្ថកិច្ច។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលព្រះសីហនុ លោក គួច ចំរើន បានមានប្រសាសន៍ថានាពេលកន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានប្រទះឃើញបុរាណវត្ថុមិនបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចហើយថែមទាំងបានប្រមូលបុរាណវត្ថុទាំងនោះមករក្សាទុកដោយខុសច្បាប់ក្នុងចេតនាសម្រាប់ការជួញដូរ។
លោកអភិបាលខេត្តបានបន្តថា «ការប្រមូលយកបុរាណវត្ថុពីក្រោមសមុទ្រទន្លេបឹងបួរក្នុងដីឬ លើដីយកមករក្សាទុកដោយមិនមានការជូនដំណឹងដល់អាជ្ញាធរឬរក្សាទុកសម្រាប់ការជួញដូរគឺជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ។ដូច្នេះក្នុងករណីបងប្អូនបានប្រទះឃើញនូវរាល់វត្ថុបុរាណវត្ថុនៅក្នុងទឹក ឬ លើដីត្រូវប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចាត់មន្ត្រីជំនាញចុះទៅសិក្សានិងពិនិត្យជាក់ស្ដែងដើម្បីប្រមូលមករក្សាទុកក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ»។
លោកអភិបាលខេត្តបានលើកឡើងតាមផ្លូវច្បាប់មកបញ្ជាក់ថាតាមមាត្រា៦៣ នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌បានចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ ៥ឆ្នាំព្រមទាំងពិន័យជាប្រាក់តាមតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មានចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសដូចជាលក់ ឬ ផ្ទេរកម្មសិទ្ធិប្ដូរទីតាំងបំផ្លាញចោលពង្រិចពង្រិលបំប្លែងរូបរាងឬជួសជុលដោយគ្មានការអនុញ្ញាតមិនបានរក្សាការពារដោយត្រឹមត្រូវនូវសម្បត្តិវប្បធម៌។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ២០២០កន្លងទៅក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌និងចិត្រសិល្បៈ បានចុះទៅពិនិត្យមើលកុលាលភាជ ន៍បុរាណចំនួន២៨៤ដែលចាប់បានដោយអាជ្ញាធរខេត្តព្រះសីហនុដែលរកឃើញដោយបុរសជនជាតិវៀតណាមម្នាក់ដែលបានមុជចូលទៅបាតសមុទ្រត្រង់បរិវេណកប៉ាល់លិច។
ក្រោយពីប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់នោះ មិនបានរាយការណ៍ជូនអាជ្ញាធរឡើយហើយបានប្រមូលកុលាលភាជន៍ទាំងនោះមករក្សាទុកដោយខុសច្បាប់ក្នុងចេតនាទុកសម្រាប់ការជួញដូរ។
ក្រោយមកក្រសួងវប្បធម៌និងចិត្រសិល្បៈបានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុជួយណែនាំដល់ប្រជាពលរដ្ឋពេលប្រទះឃើញ ឬ រកឃើញបុរាណវត្ថុត្រូវសហការរាយការណ៍មកអាជ្ញាធរខេត្តនិងមន្ទីរជំនាញដើម្បីយកមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕
ដោយ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?