ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិចមិនបានការពារ អ៊ុយក្រែន ទេ ពួកគេចាត់ទុកទីក្រុង កៀវ ជា “បន្ទះឈីបចរចា” ប៉ុណ្ណោះ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ទណ្ឌកម្មចុងក្រោយបំផុតរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីត្រូវបានរៀបចំតាំងពីយូរយារណាស់មកហើយ ហើយវាច្បាស់ណាស់អាទិភាពចម្បងរបស់បស្ចិមលោកគឺមិនមែនការពារអ៊ុយក្រែននោះទេ ពួកគេចាត់ទុកអ៊ុយក្រែនគ្រាន់តែជា “បន្ទះឈីបចរចា” ប៉ុណ្ណោះ” ។
លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 ថា “ល្បឿនដែលពួកគេរៀបចំចងក្រង និងបរិមាណទណ្ឌកម្មរបស់ពួកគេបង្ហាញថា ពួកគេមិនមែនបង្កើតវាឡើងតែមួយយប់នោះទេ ពួកគេបានរៀបចំមួយរយៈពេល ឬយូរយារណាស់មកហើយ ។
លោក Lavrov បានបន្ថែមថា “សហរដ្ឋអាមេរិកបានទាក់ទងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ហើយបាននិយាយថា ទោះវិបត្តិនៅអ៊ុយក្រែនចប់ក៏ដោយ តែការដាក់ទណ្ឌកម្មលើរុស្ស៊ីនឹងនៅតែមានដដែល ហើយទំនងជាមិនត្រូវបានលុបចោលនោះទេ” ។
លោក Lavrov បានឲ្យដឹងទៀតថា លោកខាងលិចក៏ព្រងើយកន្តើយចំពោះការពិតដែលថា អ៊ុយក្រែនបដិសេធជាសាធារណៈក្នុងការគោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជំរុញឲ្យការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលចុះហត្ថលេខាដោយបារាំង និងអាល្លឺម៉ង់ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាកាលពីខែកុម្ភៈជាមួយនឹងគោលដៅបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាមដែលបានប្រព្រឹត្តដោយកងទ័ពអ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិល ក្នុងអំឡុងពេលការវាយលុករយៈពេល ៨ ឆ្នាំនៅតំបន់ Donbass ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អស់រយៈពេល ៨ ឆ្នាំមកនេះប្រជាជននៅតំបន់ Donbass បានទទួលរងនូវអំពើប្រល័យពូជសាសន៍ដោយទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទូត រុស្ស៊ី នៅអង់គ្លេសបញ្ជាក់ពីលទ្ធភាពប្រើ ឬមិនប្រើអាវុធនុយក្លេអ៊ែរនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ