សន្តិសុខសង្គម
លម្អិតបន្ថែម ករណីស្រ្តីម្នាក់បញ្ចប់ជីវិតដោយធ្វើអត្តឃាត
ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារក្រឡេកឃើញកំពុងតែធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅក្រោមដើមអំពិល១ដើម នៅចំហៀងផ្ទះចម្ងាយប្រហែល២០ម៉ែត្រកាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចចំហៀង ផ្ទះខាងជើងមានចម្ងាយ២០ម៉ែត្រក្បែរជើងភ្នំក្រពើឋិតក្នុង ភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សព ស្ត្រីរងគ្រោះមានឈ្មោះ ហែម បុប្ផា អាយុ ៤២ ឆ្នាំ ស្នាក់រស់នៅផ្ទះជាមួយឪពុកនៅកន្លែងកើតហេតុខាងលើ ។
បើតាមសម្តីលោក សំ កៅ ជាមេភូមិក្រពើកើតនៃឃុំភ្នំសំពៅបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃ៣០ខែ ឧសភា នេះថា សពស្ត្រី រងគ្រោះឈ្មោះ ហែម បុប្ផា បានមកស្នាក់រស់នៅជាមួយឪពុកបង្កើតឈ្មោះ ហែម សុផល អស់រយះពេលជិត២ឆ្នាំកន្លងមកហើយ ក្រោយពីបានប្តីទី ២ នៅក្នុងខេត្តបាត់ដំបងបន្ទាប់ពីប្តីទី ១ ស្លាប់ដោយជម្ងឺអេដស៍។
លោកមេភូមិរូបនេះបន្តថា ស្ត្រីរងគ្រោះបែកគ្នាពីប្តីទី២ហើយបានទៅចំណាកស្រុកនៅប្រទេសថៃ ហើយទំនងជាសភាពរោគសើរើឡើងវិញ ទើបត្រឡប់មកស្នាក់រស់នៅជាមួយនិងឪពុកបើគិតត្រឹមថ្ងៃកើតហេតុការរស់នៅជាមួយឪពុកជិត ២ ឆ្នាំហើយដោយពុំមានធ្វើឯកសារពាក់ព័ន្ធក្នុងការរស់នៅនោះទេ។
បើតាមសម្តីលោក ហែម សុផល ជាឪពុកបង្កើតស្ត្រីរងគ្រោះ”សព”បានទម្លាយអំពីមូលហេតុដែលនៅពីក្រោយការធ្វើ
អត្តឃាតចង ក សម្លាប់ខ្លួនរបស់កូនស្រី”សព”ប្រហាក់ប្រហែលនិងសម្តីលោកមេភូិដែរថា ក្រោយពីប្តីទី១បានស្លាប់ដោយសាជម្ងឺអេដស៍ កូនស្រីគាត់ក៏បានប្តីទី២នៅខេត្តបាត់ដំបងម្នាកទៀត រហូតដល់មានកូន១ក៏មានការប្រេះឆាគ្នារហូតដល់កូនស្រីគាត់បានទៅធ្វើសំណាកស្រុក ដោយបន្សល់កូននៅជាមួយប្តីជាអ្នកចិញ្ចឹមរហូតសព្វថ្ងៃ។
ក្រោយពីកូនស្រីគាត់បានត្រឡប់ពីប្រទេសថៃហើយទៅរស់នៅជាមួយគាត់ ទើបកូនស្រីគាត់បង្ហាញអាការ:រោគអេដស៍ដែលបានសើរើឡើងវិញយ៉ាងធ្ងន់ធ្ងរ ខណះដែលកូនស្រីរបស់គាត់មិនបានលេបថ្នាំតាមបញ្ជារបស់គ្រូពេទ្យខណះពេលដែលទៅធ្វើការនៅប្រទេសថៃ ទើបរោគសើរើឡើងវិញបែបនេះ។
លោកបន្តថា រោគសញ្ញាអេដស៍ដែលបានសើរើវិញលើខ្លួនកូនស្រីគាត់ពោលគឺនៅតែលើផ្ទៃមុខប៉ុណ្ណោះ ដែលអ្នកផ្សេងមើលមិនដឹង តែសម្រាប់ដងខ្លួនចេញពងបែកតូចៗស្ទើរពេញដងខ្លួន ហើយដងខ្លួនទាំងមូលស្គមហើយខ្មៅលើស្បែកទាំងអស់ ទើបធ្វើឲ្យកូនអស់ក្តីសង្ឃឹមជាច្រើនលើកមកហើយ ទើបដល់ពេលកើតហេតុស្របពេលគាត់ចេញប្រកបរបរចិញ្ចឹមជីវិតផងទើបប្រពន្ធទី២គាត់ទូរស័ព្ទប្រាប់ទើបត្រឡប់មកវិញមើលសពកូនស្រី។
បុរសវ័យ៦២ឆ្នាំ ដែលជាឪពុកសពស្ត្រីរងគ្រោះបន្តឲ្យដឹងដោយក្តុកក្តួលថា ក្រោយពេលកូនស្រីគាត់មកពីប្រទេសថៃវិញបើទោះមានសភាពអាការ:រោគបានសើរើយ៉ាងណាក៏ដោយ គាត់តែងយកកូនទៅបើកថ្នាំពីគ្រូពេទ្យជាប្រចាំជាមួយការផ្តល់កម្លាំងចិត្តពីគាត់ផងនិងប្រពន្ធគាត់ផង ទើបកូនស្តាប់ហើយទ្រាំរស់ជាមួយគាត់អស់រយ:ពេលជិត២ឆ្នាំ។ កូនដាច់ចិត្តបែបនេះធ្វើឲ្យគាត់អាឡោះអាល័យកូននៅមិនទាន់រំសាយចិត្តបាននៅឡើយ។
បើតាមសម្តីស្រ្តីជាប្រពន្ធទី២ លោក ហែម សុផល បានរៀបរាប់ថា មុនកើតហេតុគាត់និងកូនស្រីចុងនៅធម្មតាមួយសន្ទុះក្រោយមក គាត់ក៏បានងាកមុខទៅខាងជើងនៃចំហៀងផ្ទះចម្ងាយប្រហែល២០ម៉ែត្រពីផ្ទះមានដើមអំពិល១ដើម ក៏ស្រាប់តែឃើញកូនស្រីកំពុងចង ក ហើយប្រកាច់ហើយគាត់ក៏ស្ទះទៅ ហើយស្រែកឆោឡោឲ្យអ្នកភូមិមកជួយ ពេលទៅដល់គឺហួសពេលបាត់ទៅហើយ។
លោកមេភូមិក៏បានទូរស័ព្ទទៅប៉ូលិស ដោយប៉ូលិសមុនមកដល់ប្រាប់លោកមេភូមិកុំប៉ះពាល់សពទុកឲ្យប៉ូលិសពិនិត្យសិន។ ក្រោយការពិនិត្យពីមន្ត្រីនិងគ្រូពេទ្យជំនាញបានសន្និដ្ឋានថា ការធ្វើអត្តឃាតពិតជាអនុវត្តដោយស្រីរងគ្រោះខ្លួនឯងដោយពិតប្រាកដក្នុងមូលហេតុអស់សង្ឃឹមរោគប្រចាំកាយ ហើយក៏បានប្រគល់សពទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ