Connect with us

នយោបាយ

១០​ថ្ងៃ​ហើយ ការឃោសនា​នៅតែ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ មាន​សណ្តាប់ធ្នាប់ និង​គ្មាន​អំពើហិង្សា

បានផុស

នៅ

​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ ជា​ថ្ងៃទី​ដប់ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បណ្ដា​គណបក្សនយោបាយ​បានធ្វើ​សកម្មភាព​ឃោសនា​ស្វែងរក​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​ចំពោះ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ខ្លួន​ក្នុងការ​អភិវឌ្ឍ​ន៏​ឃុំ សង្កាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ថ្ងៃ​ទី​១០​នេះ គណបក្សនយោបាយ​បានធ្វើ​សកម្មភាព​ឃោសនា​នៅ​មណ្ឌលបោះឆ្នោត​នីមួយៗ តាម​កម្មវិធី​កំណត់​។ តាម​ការ​កត់សម្គាល់ នៅ​ខេត្តតាកែវ គណបក្ស​ប្រជាជន​កម្ពុជា ហែ​ក្បួន​ចំនួន ៣ ឃុំ សង្កាត់ និង​ធ្វើការ​ជួបប្រជុំ ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ២១ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែ​ក្បួន​ចំនួន ២ ឃុំ សង្កាត់ និង​ធ្វើការ​ជួប​ប្រជុំ ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ១៥ ឃុំ សង្កាត់ គណបក្ស​កែទម្រង់​កម្ពុ​ជា ធ្វើការ​ជួប​ប្រជុំ ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ៤ ឃុំ សង្កាត់ គណបក្ស​ខ្មែរ​តែមួយ ហែ​ក្បួន​ចំនួន ១ ឃុំ គណបក្ស ខ្មែរ​រួបរួម​ជាតិ ធ្វើ​ការចែក​ខិត្តប័ណ្ណ​ចំនួន ១ ឃុំ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ឯកភាព​ជាតិខ្មែរ ធ្វើ​ការចាក់​មេក្រូ​ផ្សព្វផ្សាយ​ចំនួន ១ ឃុំ​។

រីឯ​ខេត្ត​កំពង់ឆ្នាំង សម្រាប់​សកម្មភាព​ឃោសនា​តាមរយៈ​ការ​ជួប​ប្រជុំ ការចែក​ខិត្តប័ណ្ណ និង​ការចាក់​មេក្រូ​ផ្សព្វផ្សាយ គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ សកម្មភាព​ចំនួន​៣៦ ឃុំ សង្កាត់ គណបក្ស​ភ្លើងទៀន ចំនួន​២២ ឃុំ សង្កាត់ គណបក្ស ខ្មែរ​រួបរួម​ជាតិ ចំនួន​៦ ឃុំ សង្កាត់ គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ៣ ឃុំ សង្កាត់ និង​មាន​ហែ​ក្បួន​ចំនួន ១ ឃុំ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ចំនួន ២ ឃុំ សង្កាត់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចំនួន ២ ឃុំ សង្កាត់ ហើយ​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានធ្វើ​សកម្មភាព​ចំនួន ១ ឃុំ​។​

ចំពោះ​សភាពការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​ក្នុង​ថ្ងៃ​ទី​ដប់​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។

សូម​ជម្រាបជូន​ថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២ ហើយ​រាល់​សកម្មភាព​ឃោសនា​ត្រូវគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ​.​ជ​.​ប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម