Connect with us

ព័ត៌មានជាតិ

លោក កែម រិ​ទ្ធិ​សិត ប្អូនប្រុស​របស់លោក កែម ឡី ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​

បានផុស

នៅ

លោក កែម រិ​ទ្ធិ​សិត ដែល​គេ​ស្គាល់​ថា ជា​ប្អូនប្រុស​របស់លោក កែម ឡី ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​ហើយ និង​បាន​ផ្ទេរសិទ្ធិ​ទាំងស្រុង​ទៅ​ឲ្យ​លោក គុ​ជ លី ជា​ប្រ​ធានស្តីទី​គណបក្ស​ជំនួស​វិញ នេះ​បើ​តាម​លិខិត ដែល​ទើប​ទ​ទួលបាន នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។​

នៅ​ក្នុង​លិខិត​ផ្ទេរសិទ្ធិ​ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក កែម រិ​ទ្ធិ​សិត បាន​ប​ញ្ជាក់ថា “​ខ្ញុំ កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ សូម​ផ្ទេរសិទ្ធិ​ទាំងស្រុង​ឲ្យ​លោក គុជ លី ជា​អនុប្រធាន​ប្រចាំការ​គណបក្ស ទៅជា​ប្រធានស្តីទី​គណបក្ស​ខ្មែរ​តែមួយ ជំនួស​ខ្ញុំ ដើម្បី​ចុះហត្ថលេខា​លើ​លិខិត​រដ្ឋបាល​នានា​របស់​គណបក្ស និង​ការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង​ការងារ​ទូទៅ​របស់​គណ​បក្ស​ខ្មែរ​តែមួយ​ទាំងអស់​”​។​

ដោយឡែក​នៅ​ក្នុង​សេ​ច​ក្តីជូ​ន​ដំណឹងទៅ​លោក គុជ លី លោក កែម រិ​ទ្ធិ​សិត បាន​អះ​អាងថា “​ខ្ញុំ​ស្ម័គ្រចិត្ត​លាលែង​ពី​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​។ ដើម្បី​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​គណបក្ស ខ្ញុំ​ស្ម័គ្រចិត្ត​មិន​ឈរ​ឈ្មោះ​ធ្វើជា​បេក្ខភាព​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ នៅ​អាណត្តិ​ទី​២​ទៀត​ទេ​។ ដូច្នេះ​សេ​ចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​របស់ខ្ញុំ​នេះ​តទៅ​”​។​

ទាក់ទង​បញ្ហា​នេះ លោក កែម រិ​ទ្ធិ​សិត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការ​លះបង់​តួនាទី​ជា​ប្រធាន​គណបក្ស​ទៅ​ឱ្យ​សមាជិក​បក្ស​ដឹកនាំ​ជំនួស​វិញ គឺជា​វប្បធម៌​ចែករំលែក​បទពិសោធន៍ ស្របតាម​គោល​ការណ៍​ប្រជាធិបតេយ្យ ហើយ​ក្រោយពី​លាលែង​ពី​តួនាទី​ប្រធាន​គណបក្ស​នេះ​លោក​នឹង​ក្លាយ​ទៅជា​ប្រ​ធា​ន​កិត្តិ​យស​របស់​បក្ស​វិញ​។ ដោយឡែក​សម្រាប់​តួនាទី​នៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ប្រសិនបើ​មិ​នមាន​ព្រះរាជក្រឹត្យ​ណាមួយ​ក្នុង​ការ​បញ្ចប់​សមាសភាព​របស់​លោក​ទេ លោក​នៅតែ​បន្ត​វត្តមាន ប៉ុន្តែ​ករណី​បើ​មាន​ព្រះរាជ្យក្រឹត្យ​បញ្ចប់​តំណែង​នោះ​លោក​ក៏​គោរព​តាម​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់ថា គណបក្ស​ខ្មែរ​តែមួយ​ត្រូវ​បាន​ប​ង្កើ​ត​ឡើង​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ ដោយ​លោក កែម រិ​ទ្ធិ​សិត ហើយ​គណបក្ស​ក៏បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ដែរ ប៉ុ​ន្តែ​​​ពុំ​ទ​ទួ​លបាន​អាសន្ន​នោះ​ទេ​។

ទោះ​យ៉ាងណា​ក្តី ក្រោយ​ការបោះឆ្នោត ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្របសម្រួល​ឱ្យ​មាន​ការ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ត​ល់ យោបល់ ដែល​មាន​សមាសភាព​ម​ក​ពី​គណបក្ស​ប្រជាជន និង​គណបក្ស ដែល​បាន​ចូលរួម​ការបោះឆ្នោត​១៥​ផ្សេងទៀត​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម