Connect with us

សន្តិសុខសង្គម

មន្ត្រីនគរបាលម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតម៉ូតូទៅបុកដើមប្រេងខ្យល់ ធ្លាក់ចូលប្រឡាយទឹកស្លាប់

បានផុស

នៅ

មន្ត្រីនគរបាលសេដ្ឋកិច្ច បម្រើការងារនៅស្នងការដ្ឋាន នគរបាលខេត្តតាកែវម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុកនឹងដើមប្រេងខ្យល់ ធ្លាក់ចូលប្រឡាយទឹក។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១២ និង ០០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ៣១ ខែឧសភា ត្រង់ចំណុចផ្លូវខេត្តលេខ ១២៩ ភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ទី រតនា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជានគរបាលជាតិ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវបានប្រទះឃើញស្លាប់ ក្នុងប្រឡាញទឹកមានចម្ងាយប្រមាណ ១០០ម៉ែត្រពីផ្ទះ នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២ ជាមួយនិងម៉ូតូម៉ាកវីសសិន ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-1962។

សមត្ថកិច្ចបន្តថា តាមការសន្និដ្ឋាន ជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿន មកពីទិសខាងលិចទៅកើតពេលមកដល់ចំណុចកើតហេតុ ដែលមានចម្ងាយប្រមាណជិត ១០០នឹងដល់ផ្ទះ បានរេចង្កូតទៅបុកដើមប្រេងខ្យល់ចិញ្ចើមផ្លូវពីខាងត្បូង ធ្លាក់ចូលក្នុងប្រឡាយទឹក បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នក្រោយកម្លាំងជំនាញចុះពិនិត្យរួចរាល់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម