Connect with us

សុខភាព

អេស្ប៉ាញ​ទំនង​​ព្រមាន​​ពី​​ជំងឺ​​រលាក​​ថ្លើម​​ដ៏​អាថ៌​កំបាំង​​ចំពោះ​​កុមារ

បានផុស

នៅ

ប្រទេស​​អេស្ប៉ាញ​បាន​រកឃើញជំងឺ​រលាក​ថ្លើម​ដ៏​ធ្ងន់​ធ្ងរ​​ចំនួន​​៣០​ករណី​ដែល​មិន​ដឹង​ពី​ប្រភព​កើត​ឡើងច្បាស់​លាស់​​​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក។ នេះ​បើ​តាម​របាយការណ៍​ពីស្ថានភាព​ថ្មី​របស់​ក្រសួង​សុខាភិបាល​បាន​បង្ហាញ។

ជំងឺដ៏​អាថ៌កំបាំង​ភាគ​ច្រើន​បំផុត​កើត​មាន​​ចំពោះ​មនុស្ស​វ័យ​ក្មេង។ ក្នុង​ចំណោម​នោះ មាន​អ្នក​ជំងឺ​២៤​នាក់​មាន​អាយុ​ក្រោម​១០​ឆ្នាំ។ ក្រសួង​សុខាភិបាល​បាន​កត់​សំគាល់​​ថា គ្មាន​អ្នក​ជំងឺ​ណា​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​គ្នា​ទេ ហើយ​ក៏​​គ្មាន​សញ្ញា​នៃ​​ការ​ឆ្លង​រាល​ដាល​​រវាង​ករណី​ទាំង​អស់​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​អេស្ប៉ាញ​​បានបង្ហាញ​ថា ៖«វា​ចាំ​បាច់​ណាស់​ដើម្បី​តាម​ដាន​ឲ្យ​បាន​ដិត​ដល់ និង​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​បញ្ជាក់ ឬកំណត់​ថា​តើ​មាន​ករណី​កំពុង​កើន​ឡើង​ជា​ជំងឺ​រលាក​ថ្លើម ប្រៀប​ធៀប​នឹង​អ្វី​ដែល​ត្រូវ​បាន​រំពឹង​ទុក»។ ក្រសួង​ទទួល​ស្គាល់​ថា ខ្លួន​នៅ​មិន​ដឹង​​ច្បាស់​ថាតើ​ ករណី​នេះ​លើស​ពី​កម្រិត​ធម្មតា​ឬ​យ៉ាង​ណា។

យោង​តាម​របាយការណ៍​បង្ហាញ​ថា អ្នក​ជំងឺ​ទី​១​បាន​ចេញ​រោគ​សញ្ញា​កាល​ពី​ថ្ងៃ​ទី២ ខែ​មករា។ ការ​រក​ឃើញ​លើក​ឡើង​ថា ជំងឺ​បាន​ធូរ​ស្រាល​តាំង​ពី​ដើម​ខែ​មេសា ស្រប​​ពេល​​​ករណី​នៃ​ជំងឺ​រលាក​ថ្លើម​ស្រួច​ស្រាវត្រូវ​បាន​រាយការណ៍​​នៅ​កន្លែង​ជា​ច្រើន ជា​ពិសេសបណ្តា​ប្រទេស​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

យោង​តាម​ទិន្នន័យ​ថ្មី​បំផុត​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO), ករណី​សង្ស័យ​ចំនួន​៦៥០​នៃ​ជំងឺ​នេះ​នៅ​ក្នុង​កុមារ​ត្រូវ​បាន​រាយការណ៍​ចន្លោះ​ថ្ងៃ​ទី​៥ ខែ​មេសា និង​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ មាន​ចំនួន​៩៩​ករណី​ទៀត​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

ទី​ភ្នាក់​ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ បាន​កត់​សំគាល់​ថា ជំងឺ​រលាក​ថ្លើម​ដ៏​ធ្ងន់​ធ្ងរត្រូវ​បាន​រក​ឃើញ​រហូត​ដល់​ពេល​នេះ​ក្នុង​ប្រទេស​៣៣។ អ្នក​វិទ្យាសាស្ត្រ​ទូទាំង​ពិភព​លោក​នៅ​តែ​មិន​ទាន់​អាច​កំណត់​ពី​មូល​ហេតុ​របស់​វា​ទេ។

«មូល​ហេតុ​នៃ​ជំងឺ​រលាក​ថ្លើម​ដ៏​ធ្ងន់​ធ្ងរ​នេះ​នៅ​តែ​មិន​ដឹង និង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​។ ករណី​ធ្ងន់​ធ្ងរជាង និង​សមាមាត្រ​ខ្ពស់​វិវត្ត​ទៅ​ជាជំងឺ​ខ្សោយ​​ថ្លើម​ធ្ងន់​ធ្ងរ ប្រៀប​ធៀប​នឹង​របាយការណ៍មុន​ៗ​នៃ​ជំងឺ​រលាក​ថ្លើម​​​ដែល​មិនដឹង​ពី​មូល​ហេតុ​នៅ​ក្នុង​កុមារ»។ WHO បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ។

អង្គការ​សុខភាព​ពិភព​លោក​បាន​ជំរុញ​ដល់​សមាជិក​របស់​ខ្លួន​​បង្កើន​ការ​ស្រាវ​ជ្រាវ​ចំពោះ​​ធម្មជាតិ និង​មូល​ហេតុ​នៃ​ជំងឺ​រលាក​ថ្លើម។ WHO បាន​និយាយ​ថា ៖«រដ្ឋ​ជា​សមាជិក ត្រូវ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​អត្តសញ្ញាណ ស៊ើប​អង្កេត និង​រាយការណ៍​ពី​ករណី​ដ៏​មាន​សក្តានុពល ដែល​សម​ស្រប​នឹង​និយម​ន័យ​ខាង​លើ។ ការ​ធ្វើ​តេស្ត​ឈាម សេរ៉ូម ទឹក​នោម លាមក ផ្លូវ​ដង្ហើម និង​ថ្លើម​ (ប្រសិន​បើ​មាន) ​គួរ​ត្រូវ​បាន​ធ្វើ​សម្រាប់​ករណី​ទាំង​អស់​ដើម្បី​ឲ្យ​ស្រប​តាម​និយម​ន័យ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម