Connect with us

ព័ត៌មានអន្ដរជាតិ

លោក Xi Jinping និយាយសរសើរអ្វីខ្លះដល់នាយកប្រតិបត្តិថ្មីរបស់ ហុងកុង

បានផុស

នៅ

ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក John Lee Ka-chiu ដែលជានាយកប្រតិបត្តិថ្មីរបស់ហុងកុងក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងកិច្ចប្រជុំនោះ លោក Xi បានប្រាប់លោក Lee ថា អាជ្ញាធរកណ្តាលមានទំនុកចិត្តទាំងស្រុងលើមេដឹកនាំហុងកុងដែលទើបជាប់ឆ្នោតថ្មីរូបនេះ ។

លោក Xi ​បាន​សរសើរ​លោក Lee សម្រាប់​ជំហរ​មិន​ងាករេ​ក្នុង​ការ​ស្រឡាញ់​ចិន និង​ហុងកុង ហើយលោកក៏បានកត់សម្គាល់ផងដែរថា លោក Lee បានរួមចំណែកក្នុងការការពារសន្តិសុខជាតិ និងភាពរុងរឿង ក៏ដូចជាស្ថិរភាពរបស់ហុងកុងជាដើម ។

ប្រធានាធិបតី​ចិន​រូបនេះបាន​និយាយទៀត​ថា ទីក្រុង​ហុងកុង​កំពុង​ស្ថិត​ក្នុង​ចំណុច​ប្រសព្វ​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ភាព​ចម្រុងចម្រើន បន្ទាប់​ពី​​បាន​ផ្លាស់ប្តូរ​ពី​ភាពវឹកវរ​ទៅ​ជា​អភិបាលកិច្ចល្អ ហើយលោកមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាលថ្មីនៅហុងកុងនឹងឈានទៅរកជំពូកថ្មីក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ ។

គួរបញ្ជាក់ថា លោក Lee គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែកក្កដា ដែលជាខួបលើកទី ២៥ នៃការប្រគល់ហុងកុងឲ្យប្រទេសចិនពីការគ្រប់គ្រងរបស់អង់គ្លេស ខណៈលោក Xi ក៏អាចនឹងចូលរួមក្នុងពិធីសម្ពោធនោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន នាំចេញប្រេងចម្រាញ់រាប់ពាន់តោនទៅ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម