Connect with us

ព័ត៌មានជាតិ

លោក លី សូវ៉ាន់ ៖ លទ្ធផលបឋម ព្រះសង្ឃ និងពុទ្ធបរិស័ទរងគ្រោះនៅបាត់ដំបង គឺពុលចំណីអាហារ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ និងអ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល​ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះថា លទ្ធផលបឋមករណីព្រះសង្ឃ និងពុទ្ធស័ទចំណុះជើងវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រងគ្រោះចំនួន៤៨អង្គនាក់នោះ គឺបណ្តាលមកពីពុលចំណីអាហារក្រោយពីបានឆាន់ និងបរិភោគនំបាញ់ហយរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជាលទ្ធផលបឋម ជាករណីពុលចំណីអាហារ គឺបាញ់ហយដែលធ្វើមិនមានអនាម័យ ឬមកពីអ្នកទុកដាក់មិនបានត្រឹមត្រូវ ទើបបណ្តាលឱ្យមានករណីពុលបែបនេះ។ តែយើងបន្តអង្កេតស្រាវជ្រាវ និងយកវត្ថុវិភាគមកថ្នាក់ជាតិដើម្បីពិនិត្យជាបន្តទៀត។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា៖ “យើងបានចាត់វិធានការដោយបានព្យាបាលអ្នករងគ្រោះនៅទីកន្លែងផ្ទាល់ ហើយអ្នករងគ្រោះដែលតម្រូវការបញ្ចូលជាតិទឹក ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ គ្មានករណីអ្នករងគ្រោះណាម្នាក់ធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតទេដោយគ្រាន់តែខ្វះជាតិទឹកប៉ុណ្ណោះ”។

លោក វេជ្ជបណ្ឌិត លីសូវ៉ាន់ បានណែនាំដល់អ្នកធ្វើបាញ់ហយ ត្រូវមានអនាម័យទាំងអ្នកទុកដាក់ និងរបស់របរទុកដាក់ត្រូវមានអនាម័យល្អ ហើយត្រូវតែប្រាកដថាស្អាតទាំងប៉ះពាល់ដៃ ទាំងទុកដាក់ត្រូវរក្សាការទុកដាក់ទៅតាមសីតុណ្ហភាព បើសិនទុកដាក់លើសពី២ម៉ោង ត្រូវរក្សាភាពត្រជាក់ត្រូវក្រោម៥អង្សាសេ បើរក្សាក្តៅ ឬភ្ងំត្រូវលើសពី ៦០អង្សាសេ ព្រោះការអនុវត្តបែបនេះធ្វើឱ្យមេរោគមិនអាចដុះបាន និងមិនអាចចម្លងទៅលើចំណីអាហារបានទៀតផង។

យោងតាមព័ត៌មានបឋមពីក្រុមឆ្លើយតបបន្ទាន់នៃស្រុកប្រតិបត្តិមោងឬស្សី និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែឧសភាម្សិមិញនេះ មានករណីពុលចំណីអាហារ (នំបាញ់ហយ) នៅវត្តសំរោង ក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ចំនួន ៤៨អង្គ/នាក់ (ស្រី១៨នាក់) ក្នុងនោះមានព្រះសង្ឃ ៤អង្គ។ អ្នកពុលចំណីអាហារ ចំនួន ២០នាក់ (ស្រី៩នាក់) កំពុងសម្រាកនៅមណ្ឌលសុខភាពគាស់ក្រឡ និង ២៨អង្គ/នាក់ (ស្រី ៩នាក់ ព្រះសង្ឃ ៤អង្គ  និងក្មេង ១នាក់ អាយុ២ឆ្នាំ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកមោងឬស្សី។

គួរបញ្ជាក់ថា អ្នកពុលចំណីអាហារទាំងអស់នេះ មានអាការៈ ក្អួត រាក និងឈឺពោះ តែមិនធ្ងន់ធ្ងរទេ ដោយចាប់ផ្តើមទ្បើងក្រោយឆាន់/បរិភោគ នំបាញ់ហយនៅវេលាម៉ោង ១១ ទៅ ១១ៈ៣០ នាទីព្រឹក នៅវេលាម៉ោង ៤រសៀលក៏ចាប់ផ្តើមមានអាការៈ រាគ ក្អួត និងឈឺពោះ។ តាមការសន្និដ្ឋានបឋម ករណីទាំងនេះអាចបណ្តាលពី Origin bacterium៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម