Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះមានវិទ្យាល័យ ១៣ កន្លែង និង​សាកលវិទ្យាល័យ​រដ្ឋ​ធំមួយ​ផ្តល់​ការ​សិក្សា​ថ្នាក់​ឧត្តម

បានផុស

នៅ

ការ​អប់រំ​ថ្នាក់​មូលដ្ឋាន​នៅ​ខេត្តក្រចេះ​មានការអភិវឌ្ឍ​មិន​ចាញ់​ខេត្ត​ក្រុងដទៃ​ ខណៈ​ខេត្ត​ជាប់​ដងទន្លេមេគង្គ​ស្ថិតនៅភាគឦសានប្រទេសកម្ពុជា​នេះ មានថ្នាក់​​​វិទ្យាល័យ​គ្រប់​ស្រុក រួម​ទាំង​សាកលវិទ្យាល័យ​រដ្ឋ​ដ៏​ធំមួយ​។

លោក​ ឡាយ បូរ៉ា ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​​ខេត្ត​ក្រចេះ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​​ថា នៅទូទាំង​ខេត្ត​ក្រចេះមាន​វិទ្យាល័យ​​ចំនួន​ ១៣ កន្លែង និង​អនុវិទ្យាល័យ ៤២ កន្លែង។ ថ្នាក់វិទ្យាល័យស្រុក​ខ្លះ​មាន ២ និង​ស្រុក​ខ្លះ​មាន​ដល់​ទៅ ៣ កន្លែង។ ដោយ​ឡែក​​ស្រុក​ឆ្លូង​មាន​វិទ្យាល័យ​តែ​មួយ ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​​ពី​លោក​​គាត ឈន់ អតីត​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ក្រចេះ​ក៏​មាន​សាកលវិទ្យាល័យ​រដ្ឋ​ដ៏​ធំ​មួយ សម្រាប់​​ផ្តល់​ការ​បណ្តុះ​បណ្តាល​​ថ្នាក់​ឧត្តម​សិក្សា​ដល់​ពលរដ្ឋ​​ក្នុង​ខេត្ត។

សាកលវិទ្យាល័យ​ក្រចេះ ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋទី១​ នៅ​ខេត្ត​ក្រចេះ។ សាកល​វិទ្យាល័យ​នេះ ​ផ្តោតសំខាន់ទៅលើ​ការបណ្តុះបណ្តាលធនធាន មនុស្សលើមុខវិជ្ជាជំនាញឯកទេសកសិកម្ម រួមមាន​ដូចជា ជំនាញដាំដុះ, ជំនាញបសុសត្វ, ជំនាញកែច្នៃកសិ-ឧស្សាហកម្ម, ជំនាញវារីវប្បកម្ម និងទេពកោសល្យជនបទ​ជាដើម។

លោក​ ឡាយ បូរ៉ា បាន​បន្ថែម​ទៀត​ថា​ ដោយ​អនុវត្ត​តាមគោលនយោយបាយអប់រំ​ដល់​មូលដ្ឋាន ​មន្ទីរ​​​កំពុង​សិក្សា​បង្កើត​វិទ្យាល័យ​ថ្មី​បន្ថែម​ទៀត​នៅ​ស្រុក​សំបូរ រួម​ទាំង​ពង្រីកថ្នាក់កម្រិត​​​​​អនុវិទ្យាល័យ​នៅ​តាម​ឃុំ​​មួយ​ចំនួន ដើម្បី​ឲ្យ​សមស្រប​តាម​ស្ថានភាព​ភូមិសាស្រ្ត​និង​​កំណើន​សិស្ស​សិក្សា។

ទាក់ទង​ការចូលរួម​​​ប្រឡង​ប្រណាំង​សាលារៀន​ស្អាត ដែលផ្តួចផ្តើម​ឡើង​ដោយ​ក្រសួង​អប់រំ យុវជ​ននិង​កីឡា មន្ទីរ​​អប់រំ​ខេត្ត​បាន​ចូលរួម​​បំផុស​ចលនា​តាម​សាលារៀន​​ទូទាំងខេត្ត​​ ឲ្យ​យកចិត្ត​ទុកដាក់​រៀបចំ​បរិស្ថាន​សាលា​ ដែលជា​ចំណែក​មួយ​ក្នុងការ​លើកកម្ពស់​គុណភាព​អប់រំ។

សកលវិទ្យាល័យក្រចេះ

យ៉ាងណាមិញ ក្នុង​ការចូលរួម​ប្រឡងប្រណាំង​សាលារៀន​ស្អាត​​កន្លងទៅ​ នៅ​ខេត្ត​ក្រចេះ​​​មិនទាន់​​​ជាប់​​ពានរង្វាន់​ណាមួយ ប៉ុន្តែដោយសារ​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ បាន​រៀបចំ​សម្អាត​អនាម័យ​សាលា​ឱ្យបាន​ល្អប្រសើរ​ ដើម្បី​ត្រៀម​ចូលរួមប្រកួត​ប្រជែង​នៅ​ឆ្នាំ​បន្ត​បន្ទាប់។​

​លោក​លើក​យ៉ាង​ដូច្នេះ​ថា ​បើ​បរិវេណ​សាលា​មាន​អំណោយផល​ល្អ​​ ក៏​ជំរុញ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស។ ជាក់ស្តែង​លទ្ធផល​ការ​ប្រឡង​បាក់ឌុបឆ្នាំ​២០២០-២០២១ នេះ ​ទូទាំង​ខេត្ត​មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៥ នាក់ កើន​ឡើង​លើស​ឆ្នាំ​មុន​ដែល​មាន​ត្រឹម ៧ នាក់​ប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា១៨ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម