Connect with us

សេដ្ឋកិច្ច

​ការ​នាំ​ចេញ​ប្រេង​​រុស្ស៊ី​​ទៅ​ឥណ្ឌា​​កើន​ឡើង​​២៥​​ដង​​ចាប់​​​ពី​​សង្គ្រាម​​នៅ​​អ៊ុយក្រែន​ផ្ទុះ​​ឡើង​

បានផុស

នៅ

ប្រទេស​ឥណ្ឌា​ទទួល​បាន​ប្រេង​រុស្ស៊ី​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ចំនួន​៣៤​លាន​បារ៉ែល​គិត​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​ដែល​ច្រើន​ជាង​១០​ចំពោះ​តម្លៃ​នៃ​ការ​នាំ​ចូល​សរុប​ពី​ប្រទេស​មួយ​នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ នេះ​បើ​តាម​​ទិន្នន័យ​របស់ Refinitiv Eikon​ កាល​ពី​ថ្ងៃ​ចន្ទ។

យោងតាម​ទិន្នន័យ​បង្ហាញ​ថា ​ប្រេង​ឆៅ​រុស្ស៊ី​ជាង​២៤​លាន​បារ៉ែល​ត្រូវ​បាន​ផ្គត់​ផ្គង់​​ក្នុង​ខែ​នេះ​​ដែល​កើន​ឡើង​ពី​៧.២​លាន​បារ៉ែល​ក្នុង​ខែ​មេសា និង​ប្រហែល​​ពី​៣​លាន​បារ៉ែល​ក្នុង​ខែ​មីនា។ ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ​គ្រោង​ទទួល​យកប្រហែល​ជា​២៨​លាន​បារ៉ែល​ក្នុង​ខែ​មិថុនា​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចេញ​ប្រេង​ឆៅ​រុស្ស៊ី​ទៅ​ប្រទេស​ឥណ្ឌា​ជា​មធ្យម​៩៦០ ០០០​បារ៉ែល​ក្នុង​មួយ​ៗ​ខែ​ ដូច្នេះ​បើ​ប្រៀប​ធៀប​​​នឹងខែ​​​ឧសភា​នេះ​​គឺស្មើ​​​​២៥​ដង​នៃ​ការ​នាំ​ចូល​សរុប​។

ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​លើ​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​បាន​បង្កើត​ឱ​កាស​មួយ​សម្រាប់​ក្រុម​ហ៊ុន​​ប្រេង​ឥណ្ឌា​ដើម្បី​បង្កើន​ការទិញ​ប្រេង​រុស្ស៊ី (ភាគ​ច្រើន​ប្រេង​ឆៅ Urals) ​ចំ​ពេល​​​តម្លៃ​ប្រេង​ត្រូវ​បាន​បញ្ចុះ​តម្លៃ ខណៈ​អតិថិជន​អឺរ៉ុប​មួយ​ចំនួន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទិញ​ប្រេង​ឆៅ​រុស្ស៊ី។

ឥណ្ឌា​ស្ថិត​ក្រោម​សម្ពាធ​រិះ​គន់​ពី​ប្រទេស​លោក​ខាង​លិច​​ពី​ការ​បន្ត​ទិញ​ប្រេង​រុស្ស៊ី។ ទោះ​បី​ជា​យ៉ាង​ណា រដ្ឋាភិបាល​ក្រុង​ញូវដេលីមិន​ខ្វល់​ពី​ការ​រិះ​គន់​របស់​លោក​ខាង​លិច​ឡើយ​ ដោយ​​និយាយ​ថា ការ​នាំ​ចូល​ប្រេង​ទាំង​នោះ​បាន​ជួយ​បង្កើន​តម្រូវ​ការ​ទូទៅ​ក្នុង​ប្រទទេស។

អាជ្ញាធរ​​ក៏​បាន​និយាយ​ថា ឥណ្ឌា​នឹង​បន្ត​ទិញ​ប្រេង​រុស្ស៊ី​ក្នុង​តម្លៃ​ថោក ដោយសារ​ការឈប់​ទិញ​ភ្លាម​ៗ​អាច​ធ្វើ​ឲ្យ​កើន​ឡើង​តម្លៃសម្រាប់​អ្នក​ប្រើ​ប្រាស់។ កន្លង​មក​សារព័ត៌មាន​បាន​ផ្សាយ​ថា ប្រទេស​នាំ​ចូល​ប្រេង​ធំ​ជាង​គេ​លំដាប់​ទី​៣​ក្នុង​ពិភព​លោក​បាន​កំពុង​ស្វែង​រក​ប្រេង​ឆៅ​រុស្ស៊ី​​ដែល​មាន​តម្លៃ​តិច​ជា៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​​​​ដែល​បណ្តាល​មក​ពី​ទណ្ឌកម្ម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម