ព័ត៌មានជាតិ
មិត្តហ្វូន ឈ្នះរង្វាន់ពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee Awards
មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានឈ្នះពានរង្វាន់ចំនួនពីរផ្សេងគ្នាបន្ថែមទៀតពីស្ថាប័ន Globee® Awards ដែលរៀបចំកម្មវិធី ផ្ដល់ពានរង្វាន់ដល់អាជីវកម្ម និងដាក់ចំណាត់ថ្នាក់អាជីវកម្មរបស់បណ្ដាក្រុមហ៊ុនធំៗលើពិភពលោក ។ ការប្រកាស និងទទួលពានរង្វាន់នេះបានធ្វើឡើងនៅក្នុងពិធី “ពានរង្វាន់លើកទី ១៧ នៃព័ត៌មានវិទ្យាពិភពលោកប្រចាំឆ្នាំ 2022” ។

ពានរង្វាន់ទាំងពីរនោះរួមមាន ពានរង្វាន់មាស ផ្នែក “កម្មវិធីបច្ចេកវិទ្យា និងបម្រើបម្រាស់សេវាកម្មល្អបំផុតប្រចាំឆ្នាំ” សម្រាប់កម្មវិធី CamID របស់ខ្លួន និងពានរង្វាន់ប្រាក់ចំពោះកម្មវិធីទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ សម្រាប់កម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” ។
អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា ពានរង្វាន់ទាំងអស់នេះ គឺជាតឹកតាងបង្ហាញឲ្យឃើញថា ក្រុមហ៊ុនមិត្តហ្វូនបានប្រកាន់ខ្ជាប់ចំពោះគុណតម្លៃស្នូលនៃអាជីវកម្មរបស់ខ្លួន ដែលក្នុងនោះ មិត្តហ្វូនមានការប្ដេជ្ញាចិត្តក្នុងការវិនិយោគទៅលើសង្គម តាមរយៈការច្របាច់បញ្ចូលគ្នារវាងប្រតិបត្តិការអាជីវកម្ម ជាមួយនឹងសកម្មភាពសង្គម។ រង្វាន់ទាំងនេះក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់មិត្តហ្វូន ក្នុងការត្រួសត្រាយផ្លូវក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្ដល់នូវផលិតផល និងសេវាកម្មបច្ចេកវិទ្យាដែលល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួន។
លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា៖ “ពានរង្វាន់ដ៏មានកិត្យានុភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីភាពនាំមុខគេរបស់មិត្តហ្វូន និងការប្ដេជ្ញាចិត្តមុតមាំនៅក្នុងការបេសកកម្មត្រួសត្រាយផ្លូវ ដើម្បីបង្កើតបាននូវសង្គមឌីជីថល” ។ លោកបានបន្តថា៖ “យើងពិតជាមានមោទនភាពណាស់ ដែលបានឈ្នះនូវពានរង្វាន់ទាំងអស់នេះ ហើយក៏សូមថ្លែងអំណរគុណក្រៃលែងចំពោះអតិថិជនដ៏មានតម្លៃ សហការី និងដៃគូ ដែលបានជួយឲ្យយើងសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ” ។



គណៈកម្មការកាត់សេចក្ដីក្នុងកម្មវិធីពានរង្វាន់នេះ មានសមាសភាពជាថ្នាក់នាយកប្រតិបត្តិ និងអ្នកជំនាញ ក្នុងវិស័យជាច្រើន ដែលបានចូលរួមដើម្បីផ្ដល់ពិន្ទុ និងមតិយោបល់ផ្សេងៗដើម្បីកំណត់ជ្រើសរើសជយលាភីសម្រាប់ពានរង្វាន់ក្នុងឆ្នាំ ២០២២ នេះ។
កម្មវិធី CamID ជាកម្មវិធីប្រកបដោយនវានុវត្តន៍ និងពហុមុខងារ ដែលមិនត្រឹមតែមានលក្ខណៈជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្ដល់សេវាកម្មផ្សេងៗទៀតដែលមានជាលើកដំបូងហើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន CamID មានអ្នកប្រើប្រាស់ប្រមាណ ២,៧ លាននាក់ ដែលក្នុងនោះអ្នកប្រើប្រាស់សកម្មមានចំនួនប្រមាណ ៥៥ ម៉ឺននាក់ក្នុងមួយខែ ។ គោលដៅ គឺថា នៅដំណាច់ឆ្នាំ ២០២២ នេះ នឹងមានអ្នកប្រើប្រាស់សកម្មចំនួន ១,២ លាននាក់ក្នុងមួយខែ ។ តួលេខនេះបង្ហាញឲ្យឃើញពីភាពទាក់ទាញនៃកម្មវិធីនេះ ដោយជួយបើកលំហឌីជីថលសម្រាប់អតិថិជនមិត្តហ្វូនផង និងសម្រាប់កម្ពុជាផង។ ចំណែកឯកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” បានជួយប្រជាពលរដ្ឋកម្ពុជាក្នុងការស្វែងរកសាច់ញាតិដែលបានបែកគ្នាអំឡុងពេលសង្គ្រាម និងក្រោយពេលសង្គ្រាមដោយសារហេតុបច្ច័យផ្សេងៗ ។ ក្នុងរយៈពេល ១២ ឆ្នាំ ចន្លោះពីឆ្នាំ ២០១០ ដល់ ២០១២ កម្មវិធីនេះបានចាក់ផ្សាយវីដេអូចំនួន ១១៩ ភាគ ហើយបានជួយឲ្យប្រជាពលរដ្ឋ ១២៣ គ្រួសារបានជួបជុំគ្នាឡើងវិញ ក៏ដូចជាបានទទួលសំណើជាង ២០០០ ករណី ក្នុងការស្វែងរកសាច់ញាតិ ។

លោក ញ៉ុង ឌិនថន បានបន្ថែមថា៖ “ក្រុមហ៊ុនមិត្តហ្វូនចាត់ទុកកម្មវិធីទំនួលខុសត្រូវសង្គមជាប្រពៃណីរបស់យើង ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់សង្គម និងជួយដល់ប្រជាពលរដ្ឋនានានៅទូទាំងប្រទេស។ យើងមានមោទកភាព និងរីករាយណាស់ ដែលយើងបានជួយប្រជាពលរដ្ឋទាំងនោះឲ្យជួបជុំគ្នាឡើងវិញ បន្ទាប់ពីរងការបែកគ្នាដោយសារតែកាលៈទេសៈអកុសល និងសង្គ្រាមឆាបឆួលនៅក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានទសវត្សរ៍មុន” ។
ក្រុមហ៊ុនមិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ដែលមានបណ្ដាញធំទូលាយ គួរទុកចិត្ត និងអាចជឿជាក់បាន។ បច្ចុប្បន្នមិត្តហ្វូនមានអ្នកប្រើប្រាស់ចំនួន ៩ លាននាក់ ដែលស្មើនឹង ៥០% នៃចំណែកទីផ្សារនៅកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ