ព័ត៌មានអន្ដរជាតិ
មេដឹកនាំក្រូអាតថា លោក ពូទីន កាន់តែញញឹម ចំពោះទណ្ឌកម្មប្រេងរបស់អឺរ៉ុប
រូបិយប័ណ្ណរូបិ៍លរុស្ស៊ីកាន់តែរឹងមាំ ខណៈពេលពលរដ្ឋអឺរ៉ុបត្រូវទប់ទល់នឹងតម្លៃប្រេងឡើងកាន់តែខ្ពស់ ដោយសារទណ្ឌកម្មរបស់សហភាពអឺរ៉ុបមិនដំណើរការ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីត្រូអាត លោក Zoran Milanovic កាលពីថ្ងៃអង្គារ៍ ទី៣១ ខែឧសភា។
លោកប្រធានាធិបតីបានហៅការពន្យល់របស់សហភាពអឺរ៉ុបសម្រាប់ការលើកលែងខ្លះពីទណ្ឌកម្មប្រេង និងឧស្ម័នគឺជា«ការប្រមាថ» និងបាននិយាយថា ក្រូអាត ចាប់អារម្មណ៍តិចតូចជាមួយប្លុក ដែលមិនដូចប្រទេសជិតខាងរបស់ខ្លួនគឺ ហុងគ្រីទេ។

លោក Milanovic មានប្រសាសន៍នៅទីក្រុង Zagreb ដោយអត្ថាធិប្បាយពីការបន្ថែមថ្មីបំផុតរបស់សហភាពអឺរ៉ុបក្នុងទណ្ឌកម្មលើប្រេងរុស្ស៊ីថា ៖«ទណ្ឌកម្មអត់ដំណើរការទេ។ រុស្ស៊ីគ្មានអារម្មណ៍រឿងទណ្ឌកម្មនេះទេ។ ប្រាក់រូបិ៍លមិនដួលរលំឡើយ។ ពលរដ្ឋសហភាពអឺរ៉ុបកាន់តែចំណាយ។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ញញឹមយ៉ាងស្កប់ស្កល់ ហើយប្រេង និងឧស្ម័ននឹងយកទៅកន្លែងផ្សេង ពីព្រោះតម្រូវការច្រើនណាស់»។
លោកបានបន្ថែមថា ទណ្ឌកម្មអឺរ៉ុបនៅក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេនឹងមិនមានប្រសិទ្ធភាព សូម្បីតែប្រឆាំងនឹងប្រទេសស៊ែប៊ី និងថា រឿងតែម្យ៉ាងកើតឡើងគឺ តម្លៃប្រេងឡើងខ្ពស់សម្រាប់ពលរដ្ឋនៃបណ្តាប្រទេសអឺរ៉ុប។
កាលពីថ្ងៃអង្គារ៍ មេដឹកនាំអឺរ៉ុបបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីដែលហាមនាំចូលប្រេងរុស្ស៊ីទាំងអស់តាមរយៈនាវា ប៉ុន្តែលើកលែងតាមបំពង ហើយឈប់រយៈពេលខ្លីនៃការហាមនាំចូលឧស្ម័នធម្មជាតិ។
«អ្នកដើរតួសំខាន់គឺប្រទេសហុងគ្រី»។ លោក Milanovic បាននិយាយ និងចង្អុលបង្ហាញថា រដ្ឋាភិបាលទីក្រុង Budapest ទទួលខុសត្រូវចំពោះការលើកលែងតាមបំពង។ ហេតុផលដែលសហភាពអឺរ៉ុបបានលើកឡើងចំពោះការមិនហាមឧស្ម័នរុស្ស៊ីគឺជា “ការប្រមាថចំពោះសុភវិនិច្ឆ័យ”។
ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីប្រទេសអ៉ីតាលី លោក Mario Draghi បានអះអាងថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនឹងមានផលប៉ះពាល់ជាអតិបរមាលើសេដ្ឋកិច្ចរុស្ស៊ីចាប់ពីរដូវក្តៅទៅ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុបនៅទីក្រុងព្រុចសែលកាលពីថ្ងៃអង្គារ៍ លោក Draghi បាននិយាយថា ទណ្ឌកម្មប្រេងនឹងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិសម្រាប់រយៈពេលជាច្រើនឆ្នាំ តែមិនមែនជារៀងរហូតនោះទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ