សន្តិសុខសង្គម
សមត្ថកិច្ចនាំខ្លួនយុវជនដែលប្រើហិង្សាលើឪពុកបង្កើតបណ្ដាលឲ្យសន្លប់មកអនុវត្តច្បាប់ (មានវីដេអូហិង្សា)
បន្ទាប់ពីបែកធ្លាយនូវវីដេអូសកម្មភាពហិង្សារវាងកូននិងឪពុកដែលបណ្ដាលឲ្យបុរសជាឪពុករងរបួសសន្លប់នៅលើគ្រែនោះមក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកបាទី បាននាំខ្លួនជនសងស្ស័យជាកូនយកមកសួរនាំ និងអនុវត្តតាមនិតិវិធីច្បាប់។
យោងតាមសេចក្ដីបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានដែលបានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពហិង្សារវាងឪពុក និងកូន មានរយៈពេល១នាទីនិង២១វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល សារ័ត្ន ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់ផ្ទះកើតហេតុដើម្បីធ្វើការសាកសួរ តែភ្លាមៗអាណាព្យាបាលមិនសហការ ដោយបានរារាំង សមត្ថកិច្ចមិនឱ្យនាំខ្លួនជនបង្កជាកូនមកធ្វើការសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្ថែមថា បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទើបកម្លាំងជំនាញសម្រេចឃាត់ខ្លួនជនបង្កមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ថែម។
ក្នុងសេចក្ដីបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា ករណីខាងលើបានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ភេទប្រុស អាយុ២១ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ រស់នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះ ប៊ុត ឌៀប អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកមិនបានដាក់ពាក្យបណ្តឹង ឬរាយការណ៍មកសមត្ថកិច្ចនោះទេ តែឈ្មោះ ប៉ឹង សុគន្ធ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានផ្ញើវីដេអូដែលបានថតពីសកម្មភាពហិង្សាទៅឱ្យឈ្មោះ ថោង សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ នៅរាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកចំនួនពីរ មានឈ្មោះ រីណា និងឈ្មោះ នីល សារ័ត្ន ហើយក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកតែម្ដង។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្ថែមថា បន្ទាប់ពីសួរនាំមូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះ គឺបណ្តាលមកពីការយល់ច្រឡំ ដោយសារឪពុកមកពីធ្វើការហត់ហូបបាយថ្ងៃរួចបានសម្រាក ស្របពេលជាមួយគ្នានោះ កូនប្រុសដែលជាជនបង្កក្រោកពីដេកឡើងរកបាយហូប ក៏ធ្វើឱ្យជ្រុះគម្របឆ្នាំងបាយលាន់លឺខ្លាំង ស្រាប់តែឪពុកភ្ញាក់ឡើងខឹង ស្មានថាកូនបោកឆ្នាំបាយ បានស្រែកស្តីឱ្យកូន (មិនធ្វើការអី គិតតែដេក ងើបពីដេកបោកឆ្នាំងបាយទៀត) រហូតមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឡើងជាហិង្សាតែម្តង តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។
បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកបាទី ដើម្បីសូរនាំ និងកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា ឃ្លីបវីដេអូហិង្សារវាងឪពុកនិងកូនបង្កើតនេះ បានបែកធ្លាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី នៅលើបណ្ដាលសង្គមហ្វេសប៊ុក និងTikTok ដែលធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំងពេលឃើញសកម្មភាពកូនប្រុសបង្កើតវាយតដៃជាមួយឪពុក បណ្ដាលឲ្យជនរងគ្រោះជាឪពុកដួលសន្លប់នៅគ្រែ៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ