Connect with us

សន្តិសុខសង្គម

បើកម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ឈប់លើចិញ្ចើមផ្លូវ ស្លាប់ភ្លាមៗនៅកន្លែង

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបើកបរម៉ូតូលឿន ជ្រុល​ទៅបុក​ចំពីក្រោយរថយន្តកុងតឺន័រឈប់លើចិញ្ចើមផ្លូវ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង ១៩និង៤៥នាទីយប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុង ភូមិត្រពាំងឆ្លូញ ឃុំញរ  ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-5709 សណ្ដោងរម៉ក ស្លាកលេខ ភ្នំពេញ 4A-1176 ដោយមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ឈប់លើចិញ្ចើមផ្លូវស្របពេលនោះ មានម៉ូតូគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ 2018 ពាក់ស្លាកលេខ ស្វាយរៀង 1K-04 25 បើកបរដោយឈ្មោះ កុយ វ៉ាន ប្រុស អាយុ35ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកក្នុងល្បឿនលឿន ពីត្បូងទៅជើង ស្របទិសគ្នាជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីបង្កហេតុរួចអ្នកបើកបរ រថយន្តកុងតឺន័រចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុករថយន្តកុង​តឺន័រនៅ​លើចិញ្ចើមផ្លូវ។  ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើភ្លាម គេឃើមានសមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ វាស់វែងរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ រីឯសាកសព បាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៧ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម