ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងការពារជាតិ ជួបសំណេះសំណាលជាកងទ័ពឈរជើងនៅព្រំដែន ព្រមទាំង ផ្តល់ប្រាក់ ឧបត្ថម្ភមួយចំនួនជូនអង្គភាព
ថ្លែងក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូនកងទ័ពនៅកងពល៥២ឈរជើងលើភ្នំកំពូលបី នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិបានមានប្រសាសន៍ឲ្យដឹងថា បងប្អូនកងកម្លាំងប្រដាប់អាវុធ មានតួនាទីនិងភារកិច្ចយ៉ាងសំខាន់ គឺការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ដែលពិធីនេះត្រូវបានប្រព្រិត្តទៅនៅចំណុចភ្នំកំពូលបីស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិបានពាំនាំ ការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជូនចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់នាពេលនេះ ដោយជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់កងកម្លាំងរបស់យើង ដែលឈរជើងការពារបូរណភាព និងអធិតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ក៍បានធ្វើការកោតសរសើរ ចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលបានអនុវត្តតួនាទី ភារកិច្ច និងគោរពបទបញ្ជារាជរដ្ឋាភិបាល ពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ការពារបាន អធិតេយ្យភាព បូរណភាពដែនដី នៅតាមបន្ទាត់ព្រំដែន គឺថា ទោះបី១មីលីម៉ែត្រក្តី យើងអត់ចូលទឹកដីអ្នកណាទេ និងទោះបី១មីលីម៉ែត្រក្តី យើងក៏មិនឲ្យនរណាមកជាន់ ឬដណ្តើមដីរបស់យើងដែរ ។
ម្យ៉ាងវិញទៀត កងកម្លាំងប្រដាប់អាវុធ របស់យើង ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ជូនប្រជាពលរដ្ឋ បានរស់នៅយ៉ាងសុខក្សេមក្សាន្ត។ លោក អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៍បានអំពាវនាវដល់បងប្អូនអតីត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅ ឱ្យបានល្អកុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ ហើយបើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់សូមទូរស័ព្ទមកលេខ១១៥ ឬមកកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនៅជិតបំផុត ឬរាយការណ៍មកអាជ្ញាធរភូមិ ឃុំដើម្បីបញ្ជូនបងប្អូនទៅពិនិត្យព្យាបាលជំងឺ។
សូមបញ្ជាក់ថា៖ នៅក្នុងឪកាសនៃការអញ្ជើញសួរសុខទុក្ខកងពល៥២ ឈរជើងលើភ្នំកំពូល៣លោករដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានឧបត្ថម្ភថវិកា៣.០០០.០០០រៀល ដើម្បីទុកកសាងសមិទ្ធផលក្នុងអង្គភាព និងការហូបចុកប្រចាំថ្ងៃ ពីលើប្រាក់របបអង្គភាពផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់