សន្តិសុខសង្គម
ព្រះសង្ឃនិងបរិស័ទវត្តសំរោងលើ ៥០ អង្គ/នាក់ ពុលទឹកជ្រលក់នំបាញ់ហយ
កាលពីវេលាម៉ោង ១០៖៣០ នាទីព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីពុលចំណីអាហារទាំងព្រះសង្ឃ និងបរិស័ទចំណុះជើងវត្ត រហូតជាង៥០ អង្គ/នាក់។

បើតាមការរៀបរាប់ពីអ្នកជំងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី បាននិយាយថា កាលណោះគឺជាថ្ងៃសីល ដូច្នេះហើយទើបពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នារៀបចំធ្វើបាញ់ហយ ដើម្បីប្រគេនព្រះង្ឃ។

បន្ទាប់ពីព្រះសង្ឃឆាន់រួច ប្រជាពលរដ្ឋទាំងអស់ក៏បានចាប់ផ្តើមនាំគ្នាបរិភោគ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ចាប់ផ្តើមមានអការក្អួតចង្អោរ និងរាគរូសឥតឈប់ឈរ ទើបអាជ្ញាធរចាត់រថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ដើម្បីសង្គ្រោះ ដែលក្នុងនោះសរុបចំនួន ៥២ អង្គ នាក់ គឺព្រះសង្ឃ ៤ អង្គ ប្រជាពលរដ្ខ ស្រីចំនួន៣០នាក់ និងប្រុស ១៨ នាក់។

បើតាមការអះអាងបឋមពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បញ្ហានេះគឺអាចបណ្តាលមកពីបន្លែឆៅ ដែលលាងមិនស្អាត ទើបបណ្តាលអោយមានការឆ្លងបាក់តេរី ប៉ុន្តែបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងធ្វើតេស្តទៅលើឈាមអ្នកជម្ងឺដើម្បីអោយដឹងច្បាស់ថា តើការពុលនះគឺបណ្តាលមកពីអ្វី ។
នៅព្រឹកថ្ងៃទី ៣១ ឧសភា កម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ បានចុះទៅកាន់កន្លែងកើតហេតុហើយ ដើម្បីស្រាវជ្រាវ និងសិក្សាលើបញ្ហានេះ ដោយបានធ្វើការពិសោធន៍ និងរកឃើញសារធាតុម្យ៉ាងនៅក្នុងទឹកជ្រលក់បាញ់ហយ (ទឹកត្រីផ្អែម) គឺសារធាតុ អាស៊ីតតសាលីស៊ីលិច ដែលជាសារធាតុម៉្យាងនៅ ក្នុងទឹកខ្មេះ ដែលអាចបង្កឱ្យអ្នកបរិភោគមានអការពុលបាន គឺក្អួតចង្អោរ និងរាគរូសជាដើម។

លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបកាក្លែងបន្លំខេត្តបាត់ដំបង បានលើកឡើងថា លោកនឹងធ្វើការសាកសួរបន្តទៀតទៅលើអ្នកដែលលាយទឹកត្រីបាញ់ហយ នៅពេលដែលពួកគាត់ចេញពីមន្ទីរពេទ្យ ដើម្បីចង់ដឹងថា តើពួកគាត់យកទឹកខ្មេះម៉ាកអ្វីមកប្រើ ព្រោះកន្លងមកអង្គភាពរបស់លោកធ្លាប់បង្ក្រាបម្តងហើយពាក់ព័ន្ធនឹងទឹកខ្មេះដែលមានសារធាតុពុលខ្ពស់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយឡែកទាំងទឹកជ្រលក់ ក៏ដូចជាបន្លែមួយចំនួន លោកបានបញ្ជូនទៅនាយកដ្ឋានហើយដើម្បីធ្វើការពិសោធន៍ឱ្យបានច្បាស់លាស់៕

អត្ថបទៈ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត