Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែអាមេរិកប្រកាសផ្តល់រ៉ុកកែតឲ្យអ៊ុយក្រែនភ្លាម រុស្ស៊ី ធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរភ្លែត

បានផុស

នៅ

ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី, ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃពុធទី១ខែមិថុនានេះថា កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី កំពុងធ្វើសមយុទ្ធនៅក្នុងខេត្ត Ivanovo ភាគឦសានទីក្រុងមូស្គូ។

យោងតាមប្រភពពីក្រសួង ទាហាន​ប្រមាណ ១០០០ នាក់​ កំពុង​ធ្វើសមយុទ្ធទ្រង់ទ្រាយធំ​ដោយ​ប្រើ​យានជំនិះ​ជាង ១០០ គ្រឿង រួម​ទាំង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប Yars ផងដែរ។

របាយការណ៍នេះកើតឡើង ចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យអ៊ុយក្រែន នូវប្រព័ន្ធរ៉ុកកែត និងអាវុធទំនើបបន្ថែមទៀត ដែលជាផ្នែកនៃកញ្ចប់ជំនួយសន្តិសុខក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden

កញ្ចប់ជំនួយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសអ៊ុយក្រែន នឹងរួមបញ្ចូលនូវអ្វីដែលសហរដ្ឋអាមេរិកចាត់ទុកថាជា គ្រាប់រ៉ុកកែតរយៈចម្ងាយមធ្យម ដែលជាទូទៅអាចធ្វើដំណើរបានប្រហែល ៧០ គីឡូម៉ែត្រ។

មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី៣១ខែឧសភាថា នោះគឺជាអាវុធដ៏សំខាន់មួយ ដែលមេដឹកនាំអ៊ុយក្រែន កំពុងស្នើសុំ ខណៈពួកគេ តស៊ូដើម្បីបញ្ឈប់ការលុកលុយរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ រុស្ស៊ី វាយប្រហាររោងចក្រគីមីអ៊ុយក្រែន ខណៈលោក Zelensky ហៅថាជា “អំពើឆ្កួតលីលា”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម