ព័ត៌មានអន្ដរជាតិ
ប្រទេស ២ នៅអាហ្វ្រិកប្រកាសមានអ្នកស្លាប់ ដោយសារជំងឺអុតស្វា
អាជ្ញាធរសុខាភិបាលរបស់ប្រទេសកុងហ្គោបាននិយាយថា មនុស្សចំនួន ៩ នាក់បានស្លាប់ ដោយសារជំងឺអុតស្វាដែលកំពុងផ្ទុះឡើងក្នុងប្រទេសនៅឆ្នាំ ២០២២ នេះ ស្របពេលដែលនីហ្សេរីយ៉ាក៏បានកត់ត្រាការស្លាប់លើកដំបូងរបស់ខ្លួន ដោយសារជំងឺនេះនៅឆ្នាំនេះផងដែរ ។
លោកវេជ្ជបណ្ឌិត Aime Alongo ប្រធានផ្នែកសុខភាពទីក្រុង Sankuru ក្នុងប្រទេសកុងហ្គោបាននិយាយថា ករណីជំងឺអុតស្វាចំនួន ៤៦៥ ករណីក៏ត្រូវបានបញ្ជាក់នៅក្នុងប្រទេសផងដែរ ដែលធ្វើឲ្យវាក្លាយជាជំងឺរាតត្បាតដ៏អាក្រក់បំផុតមួយទៀតនៅអាហ្រ្វិកខាងលិច និងកណ្តាល ។
ចំណែកទីភ្នាក់ងារគ្រប់គ្រងជំងឺរបស់នីហ្សេរីយ៉ាបាននិយាយថា អ្នកស្លាប់លើកដំបូង ដោយសារជំងឺអុតស្វាក្នុងប្រទេសនីហ្សេរីយ៉ានៅឆ្នាំនេះ គឺកើតឡើងលើអ្នកជំងឺវ័យ ៤០ ឆ្នាំដែលមានស្ថានភាពសុខភាពពីកំណើត និងកំពុងប្រើថ្នាំការពារភាពស៊ាំ ។
ទន្ទឹមនោះមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនីហ្សេរីយ៉ាបានប្រកាសថា នៅឆ្នាំ ២០២២ នេះ ពួកគេបានបញ្ជាក់ពីករណីសង្ស័យជំងឺអុតស្វាចំនួន ២១ ករណីក្នុងចំណោម ៦៦ ករណី ដែលជាទូទៅតែងកើតមាននៅក្នុងប្រទេសនីហ្សេរីយ៉ា និងផ្នែកផ្សេងទៀតនៃអាហ្វ្រិកខាងលិច និងកណ្តាល ។
ប្រទេសនីហ្សេរីយ៉ាមិនមានការផ្ទុះឡើងនៃជំងឺអុតស្វា ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧ មក ប៉ុន្តែប្រទេសនេះនៅតែបន្តរាយការណ៍ករណីជាបន្តបន្ទាប់ ខណៈទីភ្នាក់ងារគ្រប់គ្រងជំងឺបាននិយាយថា យ៉ាងហោចណាស់ ២៤៧ ករណីត្រូវបានបញ្ជាក់នៅក្នុងរដ្ឋចំនួន ២២ ក្នុងចំណោមរដ្ឋចំនួន ៣៦ របស់ខ្លួន ហើយចាប់តាំងពីពេលនោះមកមានអត្រាមរណភាព ៣.៦ ភាគរយ ។
រហូតមកដល់ពេលនេះ ការរីករាលដាលនៃករណីជំងឺអុតស្វាដែលកំពុងត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក បានបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រទេសទាំងនោះ ខណៈអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីជាង ២៥០ នៃជំងឺអុតស្វាត្រូវបានរាយការណ៍នៅក្នុងប្រទេសមិនមានប្រវត្តិផ្ទុះជំងឺជាង ២០ ហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ ប្រទេសជាប់ កម្ពុជា រកឃើញករណីជំងឺអុតស្វាលើកដំបូង លើអ្នកដំណើរ ឆ្លងកាត់ប្រទេស
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់