Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី​ក្រសួងដែនដី​ដឹកនាំ​អន្តរក្រសួង​ពិនិត្យ​ទីតាំង​កាត់ឆ្វៀល​ដីនៅតំបន់​បឹងទន្លេសាប

បានផុស

នៅ

ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបណីយកម្ម នៅថ្ងៃទី ១ ខែឧសភា ២០២២ នេះបានចុះត្រួតពិនិត្យដីតំបន់៣ នៅក្នុងឃុំសំរោងសែន​ និងឃុំផ្លូវទូក ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលយូរឆ្នាំដើម្បីស្នើសុំប្រមុខរាជរដ្ឋាភិបាលកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ជា សុផារ៉ា មានប្រសាសន៍ថា របាយ​ការណ៍របស់អាជ្ញាធរឃុំស្រុក និងខេត្ត និងយោងតាមការពិនិត្យជាក់ស្តែងទីតាំងភូមិឋានប្រជាពលរដ្ឋនៅលើដីទួលក្នុងឃុំសំរោងសែន និងវត្តថ្នល់ឈើទាល ឃុំផ្លូវទូកពិតជា​មានអាយុ៤​តំណរមនុស្ស​ជាងពីរយឆ្នាំមកហើយ និងដីស្រែចំការនៅជុំវិញមូលដ្ឋានឃុំទាំងពីរនេះ គឺប្រជាពលរដ្ឋមួយចំនួនធំ​បានរស់នៅនិងពិតជាបានអាស្រ័យផលប្រាកដមែន។

លោកថា ក្រោយពីក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង​បរិស្ថាន ក្រសួងធនធានទឹក ក្រសួងកសិកម្ម បានចុះមកត្រួតពិនិត្យនិងសិក្សា​ដោយផ្ទាល់ជាមួយ​អាជ្ញាធរខេត្ត និងស្រុក នៅថ្ងៃនេះ ពេលទៅដល់សាលាខេត្តកំពង់ឆ្នាំងវិញ ក្រុមការងារនិង​ធ្វើការ​ត្រួតពិនិត្យដើម្បីចុះហត្ថលេខារួមគ្នា ដាក់សំណើរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យ​សម្រេច​ក្នុងផែនការកាត់ឆ្វៀលដីភូមិឋាននិងដីស្រែចម្ការការក្នុងដីតំបន់៣មួយ ចំនួនជូនប្រជាពលរដ្ឋ​ដែល​ធ្លាប់​កាន់កាប់លើសពី ១០ ឆ្នាំ។

​ដោយឡែកនៅក្នុងឃុំផ្លូវទូក ​ជាឃុំរៀបចំថ្មីដែលប្រជាពលរដ្ឋបានឡើងមកពីផ្ទះបណ្តែតទឹក​ មករស់​នៅលើគោក គឺចែកដីលំនៅដ្ឋានជូនប្រ ជាពលរដ្ឋក្នុង១គ្រួសារ ក្បាល២០ ម៉ែត្រ គុណ១០០ ម៉ែត្រ និងដីស្រែក្នុង១គ្រួសារ ២ ហិកតា។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ​រឿងនេះសូមបងប្អូនប្រជាពលរដ្ឋយល់ច្បាស់ និងសូមកុំចាញ់​ឃោស​នាបក្សប្រឆាំងអោយសោះ ព្រោះការកាត់ឆ្វៀលដីតំបន់៣នេះ គឺមានតែសម្ដេច​តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រ ជាជនតែមួយគត់ដែលមានសិទ្ធសម្រេច​កាត់ឆ្វៀល​ជូនប្រជាពលរដ្ឋ។

ដូច្នេះកុំភ្លេចបោះឆ្នោតជូនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាក្នុងពេលខាងមុខនេះ ទើបនៅក្នុងមូលដ្ឋានយើងមានការអភិវឌ្ឍលើគ្រប់វិស័យ។

This image has an empty alt attribute; its file name is 283601927_328281086150906_6572641312794622090_n.jpg

​ការចុះសួរសុខទុក្ខនិងសំណេះសំ ណាលព្រមទាំងផ្សព្វផ្សាយ​អំពីការកាត់ឆ្វៀលដី​ចំការ​និងភូមិឋាន​នៅក្នុងដីតំបន់ ៣ ខាងលើនេះប្រជា ពលរដ្ឋទាំងពីរឃុំពិតជាមានទឹកចិត្ត​សប្បាយរីករាយ​យ៉ាងក្រៃ​លែងដោយពួកគាត់បានសន្យាថា នឹង​បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ ដើម្បី​ឱ្យសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបន្តការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិលើ​គ្រប់​វិស័យបន្តទៀត៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម