Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំ៖ ក្រសួងអប់រំមិនមានគោល​ការណ៍បិទសាលាក្នុងកំលុងពេលបោះឆ្នោតនោះទេ

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០២ ខែមិថុនា នេះថា ក្រ
សួងអប់រំយុវជននិងកីឡា មិនមានគោលការណ៍ណាមួយបិទសាលាទាំងស្រុងនៅក្នុងកំលុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះទេ។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានសិស្សានុសិស្សមួយចំនួននៅរាជធានីភ្នំពេញ បាននិយាយតៗគ្នាថា នៅក្នុងកំលុងពេលបោះឆ្នោតខាងមុខនេះសាលារៀនមួយចំនួនបានឈប់សម្រាករហូតដល់៥ថ្ងៃ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី​៨​ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត បានបន្តថា «ស្ទើរតែគ្រប់សាលារៀនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកធ្វើជាទីតាំងសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។ ប៉ុន្តែមិនមែនយកសាលាទាំងស្រុងនោះទេ គឺយកតែ២ទៅ៣បន្ទប់ ឬច្រើនជាងនេះទៅតាមការិយាល័យបោះឆ្នោតតូចឬធំប៉ុណ្ណោះ»។

លោកប្រធានមន្ទីរបានបន្តថា ក្រសួងអប់រំមិនមានគោលការណ៍ណាមួយអនុញ្ញាតឱ្យសិស្សឈប់សម្រាកនៅក្នុងកំលុងពេលបោះឆ្នោតនេះទេ។ បន្ទប់ណាដែលមានការពាក់ព័ន្ធយកធ្វើជាមណ្ឌលបោះឆ្នោតសិស្សអាចចល័តទៅរៀននៅថ្នាក់ផ្សេងទៀតតែប្រសិនបើសិស្សមិនអាចចល័តបានទេនឹងអនុញ្ញាតឱ្យឈប់សម្រាក។ចំណែកសិស្សថ្នាក់ផ្សេងទៀតដែលមិនពាក់ព័ន្ធគឺនៅបន្តសិក្សាជាធម្មតាដដែល។

លោកប្រធានមន្ទីរបានបន្តទៀតថា មិនមែនតែសាលានៅភ្នំពេញទេពោល គឺគ្រប់សាលានៅទូទាំងប្រទេសក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកបន្ទប់សិក្សាធ្វើជាមណ្ឌលបោះឆ្នោតដែរ។

យ៉ាងណាក៏ដោយលោកទទួលស្គាល់ថានៅក្នុងកំលុងការបោះឆ្នោតនេះមានបុគ្គលិកអប់រំមួយចំនួនចូលរួមដំណើរការបោះឆ្នោតនេះដែរហើយនឹងអាចឱ្យសិស្សឈប់សម្រាកដែរតែមានចំនួនតិចតួចទេ។ ប៉ុន្តែជាគោលការណ៍ថាបិទសាលាតែម្តងគឺមិនមានទេគឺសាលាដំណើរការជាធម្មតា។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទៅ៥នៅឆ្នាំនេះនឹងប្រពឹត្តិទៅនៅថ្ងៃទី០៥មិថុនាខាងមុខនេះដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស។ក្នុងនៅរាជធានីភ្នំពេញមានការិយាល័យ​បោះឆ្នោតចំនួន២១៩៧ការិយាល័យដោយមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន៨៩៩៦៨៨
នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

​ក្រុម​ការងារ​គ្រប់គ្រងការផ្សាយ​ពាណិជ្ជកម្ម​ផលិតផលគ្រឿងស្រវឹង​ បើក​កិច្ច​ប្រជុំលើកទីមួយ​ ដើម្បី​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​សណ្តាប់ធ្នាប់​សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានជាតិ៨ ម៉ោង មុន

ជើងទី១ Air Asia Malaysia ដឹកភ្ញៀវ១៤០នាក់ ពីកូឡាឡាំពួរ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ខណ្ឌ​៧​មករា​ ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​មួយ​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៨​នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​អភិបាលខណ្ឌ​ច្បារអំពៅ ចែក​ប័ណ្ណ​សមធម៌​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​១០៥​គ្រួសារ នៅ​សង្កាត់​វាល​ស្បូវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

សេដ្ឋកិច្ច១៥ ម៉ោង មុន

កម្ពុជាគួរត្រៀមខ្លួនបែបណា ​មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូល​មធ្យមក​ម្រិតខ្ពស់

សន្តិសុខសង្គម១០ ម៉ោង មុន

ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស៊ុន ចាន់ថុល៖ «ទោះយើងកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែយើងមានមោទនភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម