សេដ្ឋកិច្ច
ឧកញ៉ា សុង សារ៉ន៖ កម្ពុជា នឹងជំរុញការនាំចេញស្រូវអង្ករតបតាមតម្រូវការទីផ្សារអន្តរជាតិ
បច្ចុប្បន្នកម្ពុជា បាននាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិជាធម្មតា។ ប៉ុន្តែបើទីផ្សារអន្តរជាតិ មានតម្រូវការខ្ពស់ កម្ពុជា នឹងជំរុញការនាំចេញឱ្យបានកាន់តែរលូន។ នេះជាការលើកឡើងរបស់លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករ កម្ពុជា។
លោកឧកញ៉ា សុង សារ៉ន បានថ្លែងប្រាប់កម្ពុជាថ្មីដូច្នេះថា« ចំពោះតម្លៃ គឺវាអាស្រ័យលើទីផ្សារ បើទីផ្សារមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់ខ្វះនោះតម្លៃនឹងកើនឡើង វាជាទិដ្ឋភាពទូទៅនៃអាជីវកម្មនៅក្នុងសកលលោក។ តែបច្ចុប្បន្ននេះការផ្គត់ផ្គង់អង្ករលើទីផ្សារគឺមានកំណើនខ្លះ នេះជាហេតុធ្វើឱ្យតម្លៃមិនសូវកើនឡើងខ្ពស់នោះដែរ»។
បើតាមលោកឧកញ៉ា សម្រាប់កម្ពុជា ការនាំចេញ៧០% គឺអង្ករក្រអូប ហើយតម្លៃគឺត្រូវផ្អែកលើតម្លៃអង្ករថៃលើទីផ្សារអន្តរជាតិ បើអង្ករថៃឡើងថ្លៃ នោះអង្ករក្រអូបកម្ពុជា ក៏ឡើងថ្លៃដែរ ដោយសារប្រទេសថៃជាអ្នកនាំចេញអង្ករក្រអូបធំជាងគេបង្អស់នៅលើពិភពលោក។
ទោះយ៉ាងណា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា រដូវប្រមូលផលស្រូវប្រាំងក្នុងកំឡុងពេលខែកក្កដា-សីហាខាងមុខនេះ តម្លៃស្រូវនៅកម្ពុជានឹងឡើងថ្លៃយ៉ាងហោចណាស់ពី១០% ទៅ១៥% ដោយសារបច្ចុប្បន្ននេះ ប្រទេសជិតខាងកម្ពុជា មានតម្លៃកើនប្រហែលជា ២០ ទៅ ២៥%។
ប៉ុន្តែប្រធានសហព័ន្ធស្រូវអង្ករ មើលឃើញថា ការប្រមូលផលស្រូវប្រាំង រយៈកាលចុងក្រោយនេះមានការប្រែប្រួលខ្លះ ជាពិសេសប្រជាជនដែលធ្វើស្រែនៅតំបន់៣ ជុំវិញបឹងទន្លេសាប គឺបានផ្អាកធ្វើស្រែមួយរយៈ។ «យើងខ្ញុំសូមអបអរសារទរ ដែលសម្តេចនាយករដ្ឋមន្ត្រីលោក បានសម្រេចឃ្វៀលដី តំបន់នេះមួយចំនួនឱ្យប្រជាជនអាស្រ័យផល ជាពិសេសគឺធ្វើស្រែតែម្តង ដែលបរិមាណស្រែប្រាំងនៅពេលខាងមុខ និងមានបិរមាណកើនបន្ថែមឡើងវិញ»។
ស្របពេលជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន កត់សម្គាល់ឃើញថា វិបត្តិសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ ព្រោះប្រទេសទាំងពីរនេះ ផលិតស្រូវសាលីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងប្រទេសមួយចំនួនទៀតនៅអាហ្រ្វិក ដែលបណ្តាលឱ្យស្រូវសាលីកើនឡើងខ្លាំងរហូតដល់៣០%។ ក្នុងពេលពិភពលោកកំពុងខ្វះស្បៀងអាហារនេះ ក៏ជាឱកាសល្អសម្រាប់អង្ករកម្ពុជាក្នុងការនាំចេញផងដែរ។
បើតាមលោកឧកញ៉ា សព្វថ្ងៃកម្ពុជា មានស្តុកសម្រាប់នាំចេញគ្រប់គ្រាន់ពេញមួយឆ្នាំ។ លោកបានឱ្យដឹងដូច្នេះថា «យើងលក់ចេញជាអង្ករចំនួនជាង ៦០ម៉ឺនតោន ហើយរោងម៉ាស៊ីនកិនស្រូវត្រៀមតាមនោះដែរ សម្រាប់រយៈពេលបច្ចុប្បន្នរហូតដល់ការប្រមូលផលស្រូវប្រាំង និងវស្សា ខាងមុខ យើងមានតាមឃ្លាំងយ៉ាងតិច ២០ម៉ឺនតោន ដោយមិនគិតសន្និធិស្តុកតាមរោងម៉ាស៊ីនខ្នាតតូចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក»។
ទន្ទឹមនឹងនេះ លោកឧកញ៉ា សុង សារ៉ុន បានអំពាវនាវបងប្អូនកសិករ កម្ពុជាសូមចាប់ផ្តើធ្វើស្រែដោយយកចិត្តទុកដាក់ខ្ពស់ និងស្វែងរកជម្រើសយន្តការប្រើប្រាស់ធាតុចូលដូចជាជីតាមលក្ខណៈធម្មជាតិ ឬសរីរាង្គជាដើម តម្លៃស្រូវនឹងមានការកើនឡើង។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករចំនួនជាង ២២ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង ១៣៩លានដុល្លារអាមេរិក ក្នុងនោះនាំចេញទៅតំបន់អឺរ៉ុបមានបរិមាណ ចំនួន ៦៨ ៥៥៥ តោនស្មើនឹង ៣១% ដោយទទួលបានទឹកប្រាក់ចំនួនជាង៥១ លានដុល្លារ៕ ទួន សុផល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់