ព័ត៌មានជាតិ
២ ឆ្នាំជាប់គ្នា កម្ពុជា ទទួលបាន ៣ ពាន “ពិភពលោកគ្មានថ្នាំជក់” ពី WHO
រយៈពេល ២ ឆ្នាំជាប់គ្នាចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា បានទទួល ៣ ពានរង្វាន់ “ពិភពលោកគ្មានថ្នាំជក់” ពី អង្គការសុខភាពពិភពលោក (WHO)។
នេះបើតាមការថ្លែងរបស់ វេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការ តំណាង សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២២ ក្រោមប្រធានបទ “ថ្នាំជក់គំរាមគំហែងដល់បរិស្ថានរបស់យើង” នៅសាលាខេត្តកែប ថ្មីៗនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពី បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ត្រីខេត្តពាក់ព័ន្ធ ព្រមទាំង លោកស្រីវេជ្ជបណ្ឌិត Nargiza khodjaeva តំណាង លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ប្រតិភូអមដំណើរ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ អាជីវករ និងអ្នកពាក់ព័ន្ធ។
វេជ្ជបណ្ឌិត អ៊ឹង ភីរុន បានថ្លែងថា ដោយការអនុវត្តន៍បានល្អលើការដាក់ចេញច្បាប់ហាមឃាត់ និងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ ដល់ប្រជាជន នៅក្នុងឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានផ្ដល់ពានរង្វាន់ទិវាពិភពលោក គ្មានថ្នាំជក់ចំនួន២ ជូនព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីភាពឈានមុខក្នុងតំបន់ ក្នុងការអនុវត្តន៍ការងារត្រួតពិនិត្យ ផលិតផលថ្នាំជក់។
នៅឆ្នាំ២០២២ នេះ អង្គការសុខភាពពិភពលោក បានជូនពានរង្វាន់ចំនួន ១ទៀត ដល់ក្រសួងទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទេសចរណ៍គ្មានផ្សែងបារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកវេជ្ជបណ្ឌិតបានអំពាវនាវ ដល់សាធារណជនគ្រប់រូប ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ លះបង់ទម្លាប់ប្រើប្រាស់ផលិតផល ថ្នាំជក់ និងអ្នកដែលមិនទាន់ចាប់ផ្ដើមប្រើប្រាស់ផលិតផលថ្នាំជក់ ចៀសវាងពីការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីសុខភាព និងសង្គ្រោះភពផែនដីរបស់យើង។ លោកបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអភិវឌ្ឍន៍ និងជំរុញការអនុវត្តន៍ច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ទូទាំងពិភពលោកជារៀងរាល់ឆ្នាំមានដើមឈើចំនួន ៦០០លានដើម ត្រូវបានកាប់ដើម្បីផលិតបារី ហើយដើមឈើប្រហែល ១ដើម ផលិតបារីបានប្រមាណ ១៥កញ្ចប់ រីឯការផលិតការដឹកជញ្ជូនទៅរោងចក្រ ធ្វើឱ្យបំពុលខ្យល់ និងបង្កជំងឺផ្លូវដង្ហើម។ ក្នុងនោះកន្ទុយបារីចំនួន ៤,៥ ពាន់ពាន់លាន ត្រូវបានបោះចោល ដែលបំពុលភាវៈរស់ក្នុងដី និងទឹក ដូចជាត្រីផ្ទុកសារជាតិគីមីពុល ដែលនាំឱ្យមានជំងឺដល់មនុស្សដែលបរិភោគវា និងជំងឺផ្សេងៗចេញពីការបរិភោគទឹកមានសារធាតុថ្នាំជក់។ បារី ១ដើម អាចមានឧស្ម័នកាបូនីករហូតដល់ ១៤ក្រាម និងប្រើប្រាស់ទឹកប្រហែល ៣,៧ លីត្រ សម្រាប់ផលិតវា។ ពេញមួយវដ្ដជីវិតរបស់បារី (ពីការលូតលាស់រហូតដល់ការបោះចោល) ថ្នាំជក់បំភាយបញ្ចេញកាបូនអុកស៊ីត ជាង ៨០ លានតោន ជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល