ព័ត៌មានជាតិ
តោះ! មកស្គាល់ឈ្មោះវិទ្យាល័យមាននៅទូទាំងខេត្តក្រចេះ
ស្ថិតនៅភាគឦសានប្រទេសកម្ពុជា ខេត្តក្រចេះមានគ្រឹះស្ថានបណ្តុះបណ្តាលកម្រិតមូលដ្ឋានពីបឋមដល់វិទ្យាល័យ ពង្រាយតាមភូមិឃុំស្រុកនិងទីប្រជុំជន។
បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ទូទាំងខេត្តក្រចេះមានអនុវិទ្យាល័យ ៤២ កន្លែង និងវិទ្យាល័យ ១៣ កន្លែង។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ស្រុកខ្លះមានវិទ្យាល័យ ២ និងស្រុក ៣ កន្លែងអាស្រ័យតាមភូមិសាស្ត្រ។ ដោយឡែកនៅស្រុកឆ្លូង មានវិទ្យាល័យតែមួយកន្លែងគឺវិទ្យាល័យសិលាវេទីគាតឈន់។
វិទ្យាល័យនៅខេត្តក្រចេះមានឈ្មោះដូចជា៖
ក្រុងក្រចេះ
-វិទ្យាល័យ ព្រះមហាក្សត្រីយានីកុសុមៈ
-វិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង
-វិទ្យាល័យ តេជោ ហ៊ុន សែន ក្រចេះក្រុង
ស្រុកឆ្លូង
-វិទ្យាល័យ សិលាវេទីគាតឈន់
ស្រុកព្រែកប្រសព្វ
-វិទ្យាល័យ ព្រែកប្រសព្វ
-វិទ្យាល័យ ចំបក់
-វិទ្យាល័យ ជ្រោយបន្ទាយ
ស្រុកសំបូរ
-វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ
-វិទ្យាល័យ សណ្តាន់
ស្រុកស្នួល
-វិទ្យាល័យ ហ៊ុន សែន ស្នួល
-វិទ្យាល័យ ស្វាយជ្រះ
ស្រុកចិត្របុរី
-វិទ្យាល័យ ហ៊ុន សែន កន្ទួត
-វិទ្យាល័យ ថ្មគ្រែ
ក្រៅពីមានថ្នាក់អប់រំមូលដ្ឋាន ខេត្តក្រចេះក៏មានសាកលវិទ្យាល័យរដ្ឋដ៏ធំមួយ សម្រាប់បណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាដល់ពលរដ្ឋក្នុងខេត្ត។ សាកលវិទ្យាល័យក្រចេះ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋទី១ នៅខេត្តក្រចេះ។ សាកលវិទ្យាល័យនេះ ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស លើមុខវិជ្ជាជំនាញឯកទេសកសិកម្មរួមមានដូចជា ជំនាញដាំដុះ, ជំនាញបសុសត្វ, ជំនាញកែច្នៃកសិ-ឧស្សាហកម្ម, ជំនាញវារីវប្បកម្ម និងទេពកោសល្យជនបទជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»