ព័ត៌មានអន្ដរជាតិ
ផ្ទុះការសង្ស័យ ក្រោយពេល មេទ័ពរុស្ស៊ី បាត់ខ្លួន ២សប្តាហ៍ យ៉ាងអាថ៌កំបាំង
មេបញ្ជាការកំពូលរបស់រុស្ស៊ី ទទួលបន្ទុកមើលការខុសត្រូវសង្គ្រាមនៅអ៊ុយក្រែន មិនត្រូវបានគេឃើញអស់រយៈពេលពីរសប្តាហ៍មកហើយ និងប្រហែលជាលែងកាន់តំណែងនេះ ទៀតហើយ។ នេះបើតាមការអះអាងពីមន្ត្រីអាមេរិក។

លោកឧត្តមសេនីយ៍ Aleksandr Dvornikov ត្រូវបានលោក Vladimir Putin ប្រគល់ការងារឲ្យដឹកនាំកងទ័ពរបស់គាត់កាលពីខែមេសា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី ត្រូវបង្ខំចិត្ត បោះបង់ការវាយប្រហារនៅទីក្រុង កៀវ ហើយផ្តោតលើតំបន់ Donbas វិញ។
ប៉ុន្តែមន្ត្រីអាមេរិកនិយាយថា លោកឧត្តមសេនីយ៍ Dvornikov មិនត្រូវបានគេឃើញយ៉ាងហោចណាស់ពីរសប្តាហ៍មកហើយ ដែលនាំឲ្យមានពាក្យចចាមអារ៉ាមថា គាត់ត្រូវបានទម្លាក់តំណែងដោយលោក Putin។

ប្រសិនបើរឿងនេះ ត្រូវបានបញ្ជាក់មែននោះ លោកឧត្តមសេនីយ៍ Dvornikov ក៏មានជោគវាសនាដូចមេបញ្ជាការកងនាវាចរសមុទ្រខ្មៅលោកឧត្តមនាវីឯក Igor Osipov និងមេដឹកនាំនៃកងរថក្រោះឆ្មាំទី១ លោកឧត្តមសេនីយឯក Sergei Kisel ដែរ ដែលមន្ត្រីលោកខាងលិចនិយាយថា ត្រូវបានបណ្តេញចេញពីតំណែង ដោយសារបរាជ័យក្នុងសមរភូមិ។
ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ Valery Gerasimov ដែលជាប្រធានសេនាធិការរបស់រុស្ស៊ី ក៏ត្រូវបានគេជឿថា ឈប់ទទួលបន្ទុកការងារនៅអ៊ុយក្រែនផងដែរ ដោយសង្ស័យថា លោក Putin បានព្យួរការងារគាត់។

ការបាត់ខ្លួនរបស់លោក Dvornikov ត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត New York Times បន្ទាប់ពីសន្និសីទព័ត៌មានរបស់មន្ត្រីអាមេរិក ស្តីអំពីស្ថានភាពនៃការលុកលុយអ៊ុយក្រែន។
ពួកគេនិយាយថា រុស្ស៊ីកំពុងសាងកំហុសដដែល នៅក្នុងតំបន់ Donbas ដូចដែលទាហានបង្កភាពអាម៉ាស់នៅក្នុងការវាយលុកដណ្តើមយកទីក្រុង កៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី៖ ប្រតិបត្តិការពិសេសនៅអ៊ុយក្រែន នឹងបន្តរហូតដល់គោលដៅទាំងអស់ បានសម្រេច

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត