កីឡា
អាហ្សង់ទីន ឈ្នះពាន Finalissima 2022 យប់មិញ ថែមទាំងបានបន្សល់ទុកកំណត់ត្រាដ៏អស្ចារ្យ
ជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះ អ៉ីតាលី ក្នុងកីឡដ្ឋាន Wembley ដើម្បីលើកពាន Finalissima ដែលជាជំនួបជើងឯកទ្វីបអឺរ៉ុប ប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង កាលពីយប់មិញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/ARG-Finalissima-1024x569.jpeg)
ខ្សែប្រយុទ្ធ Martinez ជាអ្នករកគ្រាប់ដំបូងឲ្យអាហ្សង់ទីន នៅនាទី ២៨។ បន្ទាប់មក Di Maria បានបន្ថែមគ្រាប់ទី ២ នៅចុងវគ្គទីមួយ មុនពេលកីឡាករបម្រុង Paulo Dybala ជាអ្នករកបានគ្រាប់ទី៣ ដែលមានការបញ្ជូនពីមិត្តរួមក្រុម Messi ជាថ្មីនៅនាទី ៩០+៤។ លទ្ធផល ៣-០ បានបន្សល់រហូតដល់ចប់ការប្រកួត ជួយអាហ្សង់ទីនឈ្នះពាន Finalissima ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
បន្ថែមពីលើការឈ្នះនេះផងដែរ អាហ្សង់ទីន បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ពោលគឺប្រកួតមិនដែលចាញ់រយៈពេល ៣ ឆ្នាំមកហើយ ដោយ ៣២ ប្រកួត គឺពុំដែលចាញ់សោះ មានតែឈ្នះ ហើយនឹងស្មើ ដែលបានជួយឱ្យបំបែកកំណត់ត្រាចាស់មិនដែលចាញ់ ៣១ ប្រកួត នៅក្នុងការប្រកួតផ្លូវការ ឬទទួលស្គាល់ដោយ FIFA កាលពីឆ្នាំ ១៩៩១។
គួររំលឹកថា អាហ្សង់ទីន ឈ្នះពានរង្វាន់មួយនេះលើកដំបូងកាលពីឆ្នាំ ១៩៩៣ ពេលដែលពួកគេយកឈ្នះដាណឺម៉ាក ដោយបាល់ប៉េណាល់ទី ៥-៤។ នេះជាលើកទី៣ហើយដែលគេបានរៀបចំការប្រកួតជំនួបរវាងជើងឯកទ្វីបអឺរ៉ុប ប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង៕
អត្ថបទ៖ មន្នីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?