Connect with us

ព័ត៌មានជាតិ

អាល្លឺម៉ង់ សន្យានឹងជួយអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌របស់កម្ពុជា

បានផុស

នៅ

លោក គ្រីស្ទៀន បឺហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថា អាល្លឺម៉ង់នឹងជួយអភិរក្សលើសម្បតិ្តបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងផ្នែករូបី និងអរូបី ឱ្យបានល្អប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យានេះបានធ្វើឡើងក្នុងឱកាសដែលលោក គ្រីស្ទៀន បឺហ្គឺ បានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោក គ្រីស្ទៀន បឺហ្គឺ បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីថា គ្រប់សកម្មភាពលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងអាល្លឺម៉ង់ គឺមានលក្ខណៈល្អប្រសើរ ហើយអាល្លឺម៉ង់បានចូលរួមសហការ ក្នុងការអភិវឌ្ឍ និងអភិរក្សលើវិស័យវប្បធម៌របស់កម្ពុជទាំងផ្នែករូបី និងអរូបីដោយអាល្លឺម៉ង់ គឺជាសមាជិកមួយនៃសហគមន៍អឺរ៉ុបដែលមានកិច្ចការជាច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌសហគមន៍អឺរ៉ុប ហើយអាល្លឺម៉ង់ មានសក្តានុពល និងកម្លាំងច្រើន។

លោក គ្រីស្ទៀន បឺហ្គឺ បានបន្តថា ចំណែកកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌​រវាង​ប្រទេសទាំង​ពីរនេះវិញ ​គឺអាល្លឺម៉ង់ សន្យាថា ​រាល់កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ទាំងអស់ ទាំង​លក្ខណៈតូច និងធំ គឺនៅតែបន្តជំរុញឱ្យមានការរីកចម្រើន រួមទាំងបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី។

ជាការឆ្លើយតប លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណជូន​សាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ ដែលតាំងពីដើមរៀងមក​តែងតែជួយដល់កម្ពុជា ក្នុងការលើកស្ទួយ​កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌​រវាងប្រទេសទាំងពីរ ដូចជាជួយអភិរក្សសម្បតិ្តបេតិកភណ្ឌ​វប្បធម៌ នៅខេត្តសៀមរាប ដោយអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួសជុលអភិរក្ស​ប្រាសាទ​នានា​ក្នុងតំបន់អង្គរ ជួយអភិរក្សនូវឯកសារផ្សេងៗនៅសារមនី្ទរទួលស្លែង និងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម