Connect with us

នយោបាយ

លោក សួស យ៉ារ៉ា ៖ ការសម្រេចចិត្ត​ចាកចេញ របស់​បេក្ខជន​​គណ​បក្សភ្លើង​ទៀន​ មិនពាក់ព័ន្ធនឹងការបំភិតបំភ័យ​ទេ​​

បានផុស

នៅ

អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា ​លោក សួស យ៉ារ៉ា ​បាន​អះអាងថា ​​ការ​ចាកចេញរបស់​សមាជិក-សមាជិកា​​គណបក្សភ្លើងទៀន ជាហូរហែរកន្លងមកនេះ ​គឺជាការសម្រេចចិត្តដោយបុគ្គល ឬជាក្រុមរបស់ពួកគាត់ ​​មិនពាក់ព័ន្ធនឹងការ​បំភិតបំភ័យ ឬការជ្រៀត​ជ្រែកណាមួយ​ពីគណបក្សប្រជាជនកម្ពុជានោះទេ តែវាជាការសម្រេចចិត្តដោយខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង របស់អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា ​លោក សួស យ៉ារ៉ា​ បាន​ធ្វើឡើង​បន្ទាប់ពីមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ​អះអាងថា ការចាកចេញ ឬលា​លែង​​ពីគណបក្ស​របស់​បេក្ខជន ក៏ដូចជាសកម្មជន​គណបក្សភ្លើងទៀន​​ ដោយសារតែពួកគេរងនូវការគំរាមកំហែង និងទិញទឹកចិត្តតាមរូបភាពផ្សេងៗ ហើយ​អ្នកមួយចំនួនទៀតគ្រាន់តែជាពលរដ្ឋ ដែលគេរៀបចំឲ្យសម្ដែងជាឈុតឆាកប៉ុណ្ណោះ។​

លោក សួស យ៉ារ៉ា ​បាន​បញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្តលាលែង ឬចាកចេញពីគណបក្សភ្លើងទៀន ​គឺជាការសម្រេចចិត្តដោយបុគ្គល ឬជាក្រុមរបស់សមាជិកគណបក្សភ្លើងទៀន​ មិន​ពាក់ព័ន្ធការប្រើហិង្សា ​ការបំភិត​បំភ័យ ឬការជ្រៀត​ជ្រែកណាមួយ ឬពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ហើយក្នុងរយ:កាលនៃការដង្ហែរក្បួនឃោសនា យើង​បានប្រ​កាន់​គោលការណ៍សន្តិភាព ម្ចាស់ការលើគោលនយោបាយរបស់គណបក្ស មិន​បំពានលើគណបក្ស​ណាមួយនោះទេ»។

គួររំលឹកថា ​ថ្មីៗនេះក៏ដូចជាពេលកន្លងមក សមាជិក-សមាជិកា ក៏ដូចជាបេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​គណបក្ស​​គណ​បក្សភ្លើង​ទៀន បាន​ចាកចេញពីគណបក្សជាបន្តបន្ទាប់ ដោយសាតែ​​​អស់ជំនឿ​លើគណបក្សរបស់ខ្លួន​។ ក្នុងនោះ​កាលពីថ្ងៃទីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២​ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន និងសកម្មជនសរុបចំនួន ៣៨នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននាំគ្នាប្រ​កាសកាត់ស្លាក ដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួន បោះចោល និងបង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ ​ចំណែកកាលពីរសៀលថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ ២០២២​ ​បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជន​មួយ​ចំនួន របស់គណបក្សភ្លើងទៀន​​ នៅរាជធានីភ្នំពេញ​សរុប ៧៨រូប​ ​ក៏បានសម្រេចចិត្តដើរចេញពីបក្សរបស់ខ្លួនជាបន្តបន្ទាប់ និងបាន​ចូលរួម​ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ​​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១៨ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម