ព័ត៌មានជាតិ
Update៖ ធ្យូងជាង ៥០តោន ត្រៀមដឹកចេញទៅវៀតណាម ត្រូវសមត្ថកិច្ចរឹបអូស
ស្វាយរៀង៖ កម្លាំងចម្រុះ បានរឹបអូសធ្យូងប្រមាណ ៥៤តោន ដែលឈ្មួញបានដឹកយកមកទម្លាក់នៅមាត់ប្រឡាយទាហាន ហើយត្រៀមលើកដាក់ចូលក្នុងទូកកាណូតវៀតណាម ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២២។

លោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកំលាំងចម្រុះ ចុះមកធ្វើការត្រួតពិនិត្យ និងរឹបអូសធ្យូងទាំងនោះយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
សមត្ថកិច្ច មិនទាន់ស្រាវជ្រាវដឹងថា ធ្យូងទាំងនេះ មានម្ចាស់ជានរណានោះទេ។ ចំណែកពលរដ្ឋបានលើកឡើងថា គេឃើញឈ្មួញបានដឹកធ្យូងមកទម្លាក់បម្រុងចេញទៅប្រទេសវៀតណាមនេះ កើតឡើងរយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដល់ យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេងនៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិនអនុញ្ញាតិឲ្យមានការនាំធ្យូង ចេញទៅក្រៅប្រទេសនោះទេ ព្រោះជាហេតុផលជួញដូរធ្យូង ឈើ ធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ៕ ដោយ:ភក្ដី






-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម