អាជីព
ស្ដ្រីលក់ណែមដាច់ចិត្តចាកចេញពីស្រុកមកប្រកបរបរនៅភ្នំពេញរកប្រាក់បាន១០ម៉ឺនរៀលក្នុងមួយថ្ងៃ
ស្ត្រីម្នាក់សម្រេចចិត្តចាកចេញពីស្រុកកំណើតនាំទាំងកូនតូចៗ ៣នាក់មករស់នៅផ្ទះជួលប្រកបរបរលក់ណែមចំណេញបានប្រាក់ជាមធ្យម ១០ ម៉ឺនរៀលជារៀងរាល់ថ្ងៃ។

តាមការរៀបរាប់ពីស្រ្តីខាងលើឈ្មោះ ស្រី នាង អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិស្លរក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបងបានឲ្យដឹងថា រូបនាងបានចាកចេញពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយរស់នៅផ្ទះជួលម្តុំច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយប្រកបរបរលក់ណែមបោះដុំ ដែលណែមនេះគឺជាណែមឆ្ងាញ់ខេត្តបាត់ដំបង។

ស្រី នាង បានបញ្ជាក់ថា ចំពោះណែមដែលប្អូនស្រីលក់រាល់ថ្ងៃគឺស្ថិតនៅខាងជើងជាប់គល់ស្ពានព្រះមុនីវង្សចាស់ដោយចាប់លក់ពីម៉ោង ៦ ព្រឹកដល់ ៧យប់។ ចំពោះតម្លៃបោះដុំវិញគឺណែមប្រភេទលេខ១ មួយរយគ្រាប់ថ្លៃ១០ម៉ឺនរៀល។ លេខ២ថ្លៃ៩ ម៉ឺនចំនួន ១០០គ្រាប់ឯលេខ៣គឺថ្លៃ ៧ ម៉ឺនរៀលក្នុង១០០គ្រាប់។

ស្រី នាង បន្ថែមទៀតថា ចំពោះប្រាក់ចំណេញជាប្រចាំគឺទទួលបាន ១០ ម៉ឺនរៀលជាមធ្យម រាល់ថ្ងៃទៀតផង។ ហើយប្អូនស្រីក៏ដឹងគុណដល់ម៉ូយដែលចុះមកទិញរាល់ថ្ងៃធ្វើឲ្យប្អូនស្រីមានលទ្ធភាពចិញ្ចឹមកូនតូចៗ៣នាក់៕

អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ